សេចក្ដីសុខក្នុងគ្រួសារ.!

C
chhinphin
ភាពជឿជាក់នៅក្នុងគ្រួសារ គឺវាស្ថិតលើប្ដីប្រពន្ធរបស់យើងទាំងពីនាក់ដែលត្រូវចេះស្រលាញ់នឹងមើលថែគ្នា ឬឲ្យសិទ្ធសេរីភាពដូចគ្នាទៅវិញទៅមក នឹងចេះយោគយល់អធ្យាស្រ័យនៃកំហុសដែលបានកើតឡើងចំពោះប្ដី ឬប្រពន្ធគឺដូចគ្នាមិនត្រូវប្រកាន់ថាអ្នកណាជាមេគ្រួសារនោះទេ ព្រោះនៅក្នុងគ្រួសារគឺប្ដីប្រពន្ធយើងហ្នឹងហើយជាមេគ្រួសារសម្រាប់ផ្ដល់ក្ដីសង្ឃឹមឲ្យកូនៗ ភាពរីករាយនិងស្នាមញញឹមនៅក្នុងគ្រួសារគឺវាអាស្រ័យនៅលើប្ដីប្រពន្ធយើងចេះស្រលាញ់គ្នាស្មោះមួយនិងមួយ ទើបក្នុងគ្រួសារយើងមានសុភមង្គល ហើយនៅក្នុងគ្រួសារនីមួយៗគឺតែងតែមានបញ្ហាកើតឡើងខ្លះៗហើយ គ្មានទេថាគ្រួសារណាដែលគ្មានបញ្ហាកើតឡើងនោះឡើយ ប៉ុន្តែបើមានបញ្ហាកើតឡើងយើងត្រូវតែជួយគ្នាដោះស្រាយបញ្ហានោះទៅកុំឲ្យវារាលដាលកាន់តែធំឡើង ព្រោះបើបញ្ហាកាន់តែធំទៅយើងជាប្ដីប្រពន្ធអាចនឹងអាចឈានទៅដល់ការបែកបាក់គ្នាក៏ថាបានដែរ ហើយបើយើងចែកផ្លូវគ្នាពិតមែនអ្នកដែលរងទុក្ខធំបំផុតនោះគឺជាកូនរបស់យើង ដែលពួកគាត់មិនបានដឹងអ្វីសោះបែរជាមករងសម្ពាធរបស់ឪពុកម្ដាយទៅវិញ ព្រោះអនាគតរបស់កូនគឺរំពឹងទៅលើយើងជាប្ដីប្រពន្ធឬជាឪពុកម្ដាយហ្នឹងហើយ។

អ៊ីចឹងហើយភាពជាប្ដីប្រពន្ធ ឬជាឪពុកម្ដាយរបស់គេមិនត្រូវធ្វើអ្វីដែលនាំតែមានបញ្ហាចូលមកក្នុងគ្រួសារនោះទេ បើមិនដូច្នេះទេគ្រួសារអ្នកគឺគ្មានសេចក្ដីសុខឡើយ ជាពិសេសគឺជារូបកូនរបស់អ្នកតែម្ដងគឺពួកគាត់ត្រូវបាក់ទឹកចិត្តដោយសារតែយើងជាឪពុកម្ដាយចែកផ្លូវគ្នាឬបែកបាក់គ្នា ហើយអនាគតរបស់ពួកគាត់ក៏បាត់បង់ទៅដែរ ដោយសារយើងជាឪពុកម្ដាយគ្មានសមត្ថភាពមើលថែគ្រួសារឲ្យបានល្អ ទើបពួកគាត់បរាជ័យក្នុងការរស់នៅដោយគ្មានឪពុកឬម្ដាយ អ៊ីចឹងហើយសូមឲ្យពុកម្ដាយគ្រប់រូបមុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវគិតឱ្យបានច្បាស់លាស់ជាមុនសិនហើយចាំធ្វើ ដើម្បីសេចក្ដីសុខនឹងសុភមង្គលក្នុងគ្រួសាររបស់យើង ហើយអ្នកត្រូវចាំទុកថា ទម្រាំយើងចាប់ដៃគ្នាបង្កើតនូវគ្រួសារមួយវាប្រើពេលយូរប៉ុណ្ណាហើយជួបឧបសគ្គអ្វីខ្លះទើបយើងបានមកដល់ថ្ងៃនេះ បើអ្នកនៅចាំចំណុចទាំងអស់នេះយើងមិនគួរធ្វើអ្វីដែលខុសឆ្គងមកក្នុងគ្រួសារឡើយ អ្នកត្រូវធ្វើអ្វីដែលគិតថាមានសេចក្ដីសុខក្នុងគ្រួសារ ទើបអនាគតកូននិងគ្រួសាររបស់យើងអាចទៅដល់ត្រើយបាន។សូមអ្នកកុំបោះបង់គ្រួសារចោល ព្រោះតែបញ្ហាបន្តិចបន្តួចវានាំឱ្យប៉ះពាល់ដល់អនាគតកូនរបស់យើង។

អត្ថបទដើមដោយ:ឈិន ភិន

Comments