ទុក្ខវិបត្តិ ឬការឈឺចាប់រឿងស្នេហានឹងក្ដីស្រលាញ់ គឺវាចាប់ផ្ដើមចេញពីរូបអ្នកដែលស្រលាញ់គេតែម្ខាង ព្រោះស្នេហា ឬក្ដីស្រលាញ់គឺមានមនុស្សពីរនាក់យល់ចិត្តគ្នានឹងព្រមចាប់ដៃគ្នាសាងក្ដីស្រលាញ់ ឬជីវិតគូនឹងគ្នា មិនមែនស្រលាញ់គេតែម្នាក់ឯង ហើយគិតថា ជារឿងស្នេហាដែរនោះទេ តើអ្នកបានគិតពីការឈឺចាប់ខ្លួនឯងដែរ ឬទេ? អ្នកត្រូវយល់នឹងបារម្ភពីខ្លួនឯងខ្លះផង បើអ្នកស្រលាញ់គេ តែគេមិនបានផ្ដល់ក្ដីស្រលាញ់ ឬបារម្ភពីអ្នកទេ ហេតុអ្វីបានជាអ្នកនៅតែទ្រាំឈឺចាប់តែម្នាក់ឯងអ៊ីចឹង អ្នកមិនគួរធ្វើឲ្យខ្លួនឯងមានវិបត្តិដោយសារក្ដីស្រលាញ់តែម្ខាងនោះទេភាពឈឺចាប់វាកាន់តែឈឺខ្លាំងឡើង បើអ្នកមិនចេះឲ្យឱកាសខ្លួនឯង ឬបើកចិត្តសម្រាប់អ្នកណាម្នាក់ដែលគេស្រលាញ់យើងវិញ អ្នកត្រូវដឹងថា អ្នកដែលគេមិនបានស្រលាញ់យើង គឺគេមិនដែលនាំសេចក្ដីសុខ ឬសុភមង្គលឲ្យយើងឡើយ អ្នកត្រូវតែចេះបោះបង់ ឬបញ្ឈប់ការស្រលាញ់ចំពោះអ្នក ដែលគេមិនបានស្រលាញ់ ឬឲ្យតម្លៃយើង ទោះបីអ្នកខំស្រលាញ់ ឬឲ្យតម្លៃគេយ៉ាងណាក៏ដោយ បើគេគ្មានចិត្តស្រលាញ់ឲ្យយើងទៅហើយ តើអ្នកនៅទ្រាំឈឺចាប់ដល់ពេលណាទៀត។
អ្នកគិតមើលទៅថា ជីវិតមនុស្សម្នាក់ៗគេតែងតែចង់មានសេចក្ដីសុខ ឬសុភមង្គលក្នុងជីវិតគូរបស់គេ ដូច្នេះហើយអ្នកត្រូវឈប់ធ្វើឲ្យខ្លួនឯងឈឺចាប់ទៀតទៅ ហើយនឹងចាប់ផ្ដើមសាជាថ្មី ជាមួយអ្នកដែលគេស្រលាញ់យើងវិញ ទើបអ្នកមិនឈឺចាប់។ សេចក្ដីសុខ ឬសុភមង្គលគឺស្ថិតនៅលើខ្លួនអ្នក ជាអ្នកសម្រេចចិត្ត។
អត្ថបទដោយ: Chhin Phin

