ខ្ញុំនឿយហត់ហើយ

C
chhinphin
បើហត់ហើយសម្រាកខ្លះទៅ កុំបណ្ដោយខ្លួនឯងឲ្យឈឺចាប់ច្រើនពេក ព្រោះគេមិនដែលមើលឃើញពីតម្លៃនៃក្ដីស្រលាញ់ដែលយើងមានចំពោះគេទេ យើងមិនចាំបាច់នៅព្យាយាមលួងលោមគេបន្តទៀតឡើយ បើគេមានចិត្តអាណិតស្រលាញ់យើងវិញ គឺគេមិនដែលទុកយើងឲ្យនៅម្នាក់ឯងឡើយ យើងគួរតែគិតពីការឈឺចាប់ខ្លួនឯងវិញខ្លះផងថា បើយើងនៅតែតាមអង្វរគេវាបានអ្វីមកវិញ បើគេមិនស្រលាញ់យើងផងហ្នឹង ហើយយើងនៅស៊ូស្រលាញ់គេធ្វើអ្វី ទោះបីយើងនៅស៊ូស្រលាញ់គេទៀតក៏គ្មានន័យអ្វីដែរ ហើយឈប់ខូចចិត្តនឹងវង្វេងខ្លួនឯងទៀតទៅ គឺត្រូវចាប់ផ្ដើមសារជាថ្មីជាមួយអ្នកដែលស្រលាញ់យើងពិតវិញ ប្រសើជាងនៅជាមួយអ្នកដែលមិនស្រលាញ់យើង ព្រោះអ្នកដែលស្រលាញ់យើងមានច្រើន តែមកពីយើងមិនដែលឲ្យឱកាសគេតែប៉ុណ្ណោះ យើងត្រូវធ្វើចិត្តឲ្យរឹងមាំ ដើម្បីអនាគតយើងទៅមុខបន្តទៅទៀត មិនមែនត្រូវបញ្ចប់អនាគតខ្លួនឯងត្រឹមហ្នឹងឡើយ ហើយបើយើងនៅតែខ្វល់គិតដល់គេ វានាំឲ្យតែឈឺចាប់ទេ យើងត្រូវតែបើកឱកាសឲ្យខ្លួនឯង ដើម្បីទទួលយកអ្វីដែលថ្មីៗ ទើបជីវិតយើងអាចទៅដល់ត្រើយបាន។
ភាពជោគជ័យនៃក្ដីស្រលាញ់ គឺថិតនៅលើខ្លួនយើង មិនមែនថិតនៅលើអ្នកដទៃឡើយ។

អត្ថបទដោយ:Chhin Phin
រក្សាសិទ្ធិដោយ:ឈិន ភិន

Comments