#ទឹកប្រទាលកន្ទុយក្រពើរសជាតិឆ្ងាញ់ពិសារ
#គ្រឿងផ្សំ
•ប្រទាលកន្ទុយក្រពើ
•ស្លឹកតយ
•ស្ករស
•អំបិល
#វិធីធ្វើ
១. យកប្រទាលកន្ទុយក្រពើមកចិតបន្លាទាំងសងខាងចេញ បន្ទាប់មកបកឬចិតយកសម្បកចេញឲ្យអស់ទុកតែសាច់សៗ។
២. យកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិតតូចៗ រួចយកទៅលាងយកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹកបន្ទាប់មកស្រង់ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ។
៣. យកស្លឹកតយមកលាងទឹកហើយហាន់ឲ្យល្អិតដើម្បីត្រៀមយកទៅកិន។ ដាក់ស្លឹកតយដែលហាន់រួច ចូលទៅក្នុងម៉ាស៊ីនក្រឡុកជាមួយទឹកឲ្យសមល្មម។ ពេលកិនរួចយកទៅ ត្រងនឹងក្រណាត់សស្អាតយកតែទឹក ហើយទុកមួយអន្លើទៀត។
៤. ដាក់ទឹកដាំក្នុងឆ្នាំងឲ្យសមល្មមតាមចំនួនប្រទាល ដោយចាក់ស្លឹកតយដែលត្រងបានខាងលើចូលទៅផង និងកុំភ្លេចចងស្លឹកតយពីរបីសន្លឹកទៅក្នុងឆ្នាំង ដើម្បីឲ្យមានក្លិនល្អ និងរក្សាក្លិនបានយូរ។
៥. ពេលទឹកពុះចាក់ស្ករចូលឲ្យផ្អែមសមល្មមតាមចូលចិត្ត និងដាក់អំបិលមួយចិបចូលផង។ ជាចុងក្រោយចាក់សាច់ប្រទាលកន្ទុយក្រពើចូល រង់ចាំឲ្យពុះម្តងទៀត ហើយលើកចុះទុកឲ្យត្រជាក់ សឹមដួសដាក់ដបក្លាស្សេទុកបរិភោគបានយូរថ្ងៃ៕😋

