របៀបធ្វើ: សម្លរម្ជូរគ្រឿងសាច់គោ { ណែនាំ }

C
chhinphin
១- គ្រឿងផ្សំ÷ សាច់គោ ៥០០ ​ក្រាម ហាន់ជា​ចំណិតស្តើងៗ - ភ្លៅកែបឬត្រគួន ៥០០ ក្រាម ចិតជា​បញ្ឆិតវែង ២-៣ ថ្នាំងដៃ - ប្រហុក ១ ស្លាបព្រាបាយ (ចិញ្ច្រាំ) - ជីនាងវង ១ ក្តាប់ បេះជាសន្លឹកៗ - គ្រឿង ៣ ស្លាបព្រាបាយ (បុកហើយ) - ម្សៅស៊ុប កន្លះស្លាបព្រាបាយ - អំពិល ១ ស្លាបព្រាបាយ - ស្ករស កន្លះសាបព្រាបាយ

២- វិធីធ្វើ÷ បន្ទាប់​ពី​ដាក់​ឆ្នាំង​លើ​ភ្លើង​ឲ្យ​ក្តៅ​ហើយ ​ដំបូង​អ្នក​​ត្រូវ​​យក​​សាច់​គោ​ដាក់​​ចូល​​ក្នុង​​ឆ្នាំង ​​រួច​​ដាក់​គ្រឿងបុកហើយ ​​​ស្ករស អំពិល ម្សៅស៊ុប ​និងប្រហុក បន្ទាប់​មកដាក់​ទឹក​បន្តិច​ច្រ​​បល់​បញ្ចូល​គ្នាឲ្យ​សព​ ហើយ​រំ​ងាស់​មួយ​សន្ទុះដើម្បី​ឲ្យ​សាច់​ផុយ បន្ទាប់​មក​ទៀត ​​បន្ថែម​បន្លែ​ដាក់​ទឹក​ចូល​គ្រប​ទុក​ប្រហែល​ ៥ នាទី​ដាក់​ត្រកួនចូល ពេលពុះខ្លាំងដាក់​ជីនាង​វង​ចូល​ជាការរួច​រាល់។

Comments