១- គ្រឿងផ្សំ: មាន់ ឬ ទា-សាច់ជ្រូកបីជាន់ ចិញ្ចាំអោយម៉ត់-មីសួរត្រាំអោយរីក-ម្ទេសក្រហមចិញ្ច្រាំអោយម៉ត ហើយទៅបំពងអោយក្រហម-ហៃប៊ី យីហឺ លាងទឹកអោយស្អាត ហើយហាន់ជាសសៃតូចៗ-សណ្ដែកដីលីង រឺគ្រាប់ឈូក (គ្រប់ឈូកត្រូវស្ងោហើយបេះបណ្ដូលចេញ)-ការ៉ុត ដំឡូងបារាំង ហាន់ជាចំណិតតូចល្មមៗ-ត្រជៀកណ្តុរត្រាំអោយរីកហាន់ជាសសៃតូចៗ។
២-គ្រឿងការី: ស្ករក្រហមឬស្ករស-ប៊ីចេង-អំបិល-ដុំស៊ុបខ្នរ-ប្រេងខ្យង-ទឹកស៊ីអ៊ីវ-ទឹកត្រី-ខ្ទឹមសរចិញ្ចាំអោយម៉ត់។
៣-វីធីធ្វើ: ត្រូវលាងសម្អាតមាត់ឲ្យស្អាត រួចកាត់ក្រញាំជើងចេញ
យកចានដែកតូចល្មម យកសាច់ជ្រូកដែលចិញ្ចាំរួច ដាក់ក្នុងចានដែក យកត្រជៀកកណ្ដុតដែលហាន់រួច ហៃប៊ី យីហឺ ការ៉ុត ដំឡូវបារាំង មីសួរ សណ្ដែកដីលីង ដាក់ស្ករ ប៊ីចេង ប្រេងខ្យង ទឺកស៊ីអ៊ីវ ដុំស៊ុបខ្នរ ទឹកត្រី អំបិល គ្រឿងការី ខ្ទឹមស ដាក់ម្ទេសក្រហមដែលបំពងចូល បន្តិច ច្របល់ចូលគ្នាអោយសប់ តាមរស់ជាតិតាមចំនូលចិត្តអ្នកចង់បាន រួចយកម្ទេសក្រហមដែលបំពងរួច ជាមួយអំបិលទៅលាបលើសាច់មាន់ យកគ្រឿងផ្សំដែលលាយរួចច្របល់អោយចូលជាតិញាត់ចូលទៅក្នុងមាន់ ហើយបន្ទាប់មកយកអំពៅមកកល់បាតឆ្នាំងដើម្បីការពារកុំអោយខ្លោចចំហ៊ុយតាមការកួរ ឆ្នាំងឬចង់ដុតនៅក្នុងម៉ាស៊ីនក៏បាន ជាការស្រេច។
CHHINPHIN 

