១- គ្រឿងផ្សំ÷ សាច់គោ ហាន់ជាបន្ទះស្ដើង រឺ ចិញ្ច្រាំ ( យកសាច់ផុយ ) អង្ករលីង បុកអោយម៉ត់- ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើង ៗ - ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ - ក្រូចឆ្មា - បន្លែរួមមាន ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប ជីបន្លា ជីអង្កាម។
២- វិធីធ្វើ÷ យកសាច់គោដាក់ចូលក្នុងខ្ទះ រួចថែមទឹកបន្តិច ឆាកុំអោយឆ្អិនពេក ហើយដាក់ទឹកត្រី ស្ករស ម្សៅស៊ុប ខ្ទឹមស ខ្ទឹមក្រហម ម្ទេសម៉ត់ អង្ករលីង និង ទឹកក្រូចឆ្មា រួចឆាត្រលប់ចុះត្រលប់ឡើងអោយចូលជាតិ ភ្លក់មើលអោយល្មមតាមការចូលចិត្ត រួចជាការស្រេច ។
បញ្ចាក់ : ត្រូវប្រើភ្លើងតិចៗ យកមកទទួលទានជាមួយនិងបន្លែ ដែលយើងបានត្រៀមទុក ជីបន្លា និង ជីអង្កាម លោកអ្នកអាចឆាជាមួយសាច់ក៌បានដែរ តាមការនិយមចូលចិត្ត។
ណែនាំ: CHHIN PHIN

