របៀបធ្វើ: បង្គាញាំកញ្ឆែតពិសេស { ណែនាំ }

C
chhinphin
១- គ្រឿងផ្សំ÷ កញ្ឆែត ១០០ក្រាម - បង្គា ៥-៧ បកសំបក - សាច់ចិញ្រ្ចាំ ៥០ក្រាម - ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ - ម្ទេសហាន់ កន្លះស្លាព្រាបាយ - ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយកន្លះ - ទឺកត្រី ១ស្លាបព្រាបាយកន្លះ - ស្ករស ១ស្លាបព្រាបាយ - ខ្ទឹមលីង ១ស្លាបព្រាបាយ។

២- វិធីធ្វើ÷ ស្រុះបង្គា សាច់ចិញ្រ្ចាំ និងកញ្ឆែត រួចទុកមួយឡែក
លាយគ្រឿង ទឹកក្រូចឆ្មារ ទឺកត្រី ស្ករស ម្ទេសហាន់ ខ្ទឹមចិញ្រ្ចាំចូលគ្នា កូរឲ្យសព្វ រួចយកចានធំល្មមដាក់កញ្ឆែត បង្គា សាច់ចិញ្រ្ចាំ និងគ្រឿងដែលលាយហើយចូលគ្នា ច្របល់ឲ្យសព្វ រួចដួសដាក់ចាន ហើយដាក់ខ្ទឹមលីងចូល ជាការស្រេច។

Comments