សូមកុំវាយតម្លៃអ្នកដទៃត្រឹមតែរូបកាយខាងក្រៅ ទោះបីរូបគេមានសម្បទានមិនគ្រប់គ្រាន់ ឬសត្តិមិនសូវគ្រប់ក៏ដោយ ក៏អ្នកមិនអាចវាយតម្លៃគេបានឡើយ ហើយមុននឹងវាយតម្លៃអ្នកដទៃថា គេមិនល្អ ឬចិត្តអាក្រក់រូបកាយមិនស្អាត តើអ្នកបានគិតពីចិត្តនឹងរូបកាយខ្លួនឯងដែរ ឬទេ? ថាអ្នកល្អគ្រប់គ្រាន់ហើយឬនៅ មិនមែនឃើញអ្នកដទៃមានរូបកាយមិនស្អាតដូចយើង ហើយចេះតែវាយតម្លៃថា ឲ្យគេរូបមិនស្អាត ហើយចិត្តមិនល្អឬចរិកអន់នោះទេ ចួនកាលអ្នកដែលយើងវាយតម្លៃហ្នឹង អាចជាល្អជាងអ្នកក៏ថាបានដែរ ព្រោះអ្នកដែលមានរូបកាយមិនស្អាតមិនមែនសុទ្ធតែមានចិត្តអាក្រក់ ឬចរិកមិនកើតនោះទេ ហើយមុននឹងអ្នកវាយតម្លៃគេ ត្រូវមើលផងមិនមែនចេះតែវាយតម្លៃមើលងាយគេផ្ដេសផ្ដាសបានឡើយ ហើយអ្នកខ្លះស្អាតបានតែរូបកាយខាងក្រៅ ប៉ុន្តែចិត្តគំនិតចរិយាមារយាទ ឬចរិកមិនកើតផង តែតាំងចិត្តខ្លួនឯងថាល្អលើសគេ ហើយចេះតែវាយតម្លៃអ្នកដទៃ តែតាមការពិតទៅអ្នកដែលយើងវាយតម្លៃ គេល្អជាងអ្នកទៅទៀត ទោះបីរូបគេមិនស្អាតក៏ដោយ តែចិត្តគំនិតចរិយាមារយាទ ឬចរិករបស់គេ មិនដែលអាក្រក់ ឬធ្វើបាបអ្នកដទៃឡើយ មិនមែនដូចជាអ្នកស្អាតរូបកាយ តែគ្មានចិត្តអាណិតអ្នកដទៃ។
សូមកុំវាយតម្លៃអ្នកដទៃតែសម្បកខាងក្រៅ គេល្អ ឬមិនល្អយើងមិនអាចមើលដឹងបានទេ ព្រោះចិត្តអ្នក និងចិត្តគេ វាមិនដូចគ្នាឡើយ។ បើចេះឲ្យតម្លៃគេ គេក៏ចេះឲ្យតម្លៃអ្នកវិញដែរ។
អត្ថបទដោយ: CHHIN PHIN

