១- គ្រឿងផ្សំ÷ បង្គាស្ងោរឆ្អិន ៣០០ក្រាម យកសំបក និងក្បាលចេញ - សាច់ក្រូចថ្លុង កន្លះចាន - សំបកក្រូចថ្លុង ១ផ្លែ (កាត់ជាពីរឲ្យលើសពាក់កណ្តាលយកសាច់ខាងក្នុងចេញ) ទឹកត្រី ២ស្លាបព្រាបាយ - ស្ករស ២ ស្លាបព្រាបាយ - ប៊ីចេង ចុងស្លាបព្រា - ខ្ទឹមក្រហម ១ដុំ ចិតស្តើងៗ - ខ្ទឹមស ៣កំពឹស ចិតស្តើងៗ - សណ្តែកដីលីង ៣-៤ស្លាបព្រាបាយ - ម្ទេសប្លោកក្រហម ១ចំហៀងផ្លែចិតចំណិត - ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ - ជីអង្កាម បន្តិច។
២- វិធីធ្វើ÷ ដំបូងយកចានមកដាក់សាច់ក្រូចថ្លុង បន្ទាប់មកផ្សំគ្រឿងចូល បង្គា ខ្ទឹមស ខ្ទឹមក្រហម ម្ទេស សណ្តែកដីលីង ស្ករស ទឹកត្រី និងប៊ីចេង។
ច្របល់ចូលគ្នាទាំងអស់ឲ្យចូលរស់ជាតិ រួចហើយដាក់ជី និងស្លឹកខ្ទឹមច្របល់ចូលគ្នាបន្តិចទៀត យកញាំដែលលាយគ្រឿងផ្សំរួចរាល់អស់ហើយដាក់ចូលទៅក្នុងសំបកក្រូចផ្លុងជាការស្រេច មើលទៅមានសោភ័ណភាពគួរឲ្យចង់ញាំ។
ណែនាំ÷ CHHIN PHIN

