ហេតុអ្វីបានជាអ្នកស្រលាញ់កូនមិនឲ្យស្មើគ្នា? អ្នកដឹងទេថាទំម្រាំតែយើងម្នាក់ៗបង្កើតនូវសេចក្ដីសុខបាន ហើយឈានទៅដល់មានផ្ទៃពោះឬមានកូនវាពិបាកយ៉ាងណា ហើយត្រូវឆ្លងកាត់អ្វីខ្លះ តើអ្នកនៅចាំភាពពិបាកដែលកន្លងមកដែរឬទេ? អ្នកជាឪពុកនឹងម្ដាយរបស់គេអ្នកយល់ទេថា អ្នកបានបង្កើតគេមកហើយមិនថាកូនប្រុស ឬកូនស្រីឡើយ គឺសុទ្ធតែជាកូនរបស់យើង មិនមែនសាច់ឈាមអ្នកដទៃទេ គឺជាសាច់ឈាមដែលករកើតចេញពីផ្ទៃពោះយើងតែមួយដូចគ្នា ចុះហេតុអ្វីចាំបាច់ស្រលាញ់លំអៀងធ្វើអ្វី បើសុទ្ទតែកូនរបស់យើងទាំងអស់ ពេលដែលអ្នកស្រលាញ់កូនតែម្ខាង តើអ្នកបានយល់ដឹងពីការខូចចិត្តនឹងបាក់ទឹកចិត្តរបស់ក្មេងដែរឬទេ? ព្រោះបើក្មេងនៅក្នុងវ័យសិក្សាអាចនឹងប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដោយសារតែឪពុកម្ដាយមិនបានស្រលាញ់គេដូចស្រលាញ់ប្អូន ភាពស្រលាញ់មិនស្មើគ្នានេះហើយដែលធ្វើឲ្យក្មេងបាក់ទឹកចិត្តមិនចង់រៀនសូត្រ ហើយមួយទៀតបើកូនអ្នកនៅក្នុងយុវវ័យដែលគេអាចធ្វើអ្វីបានគ្រប់យ៉ាងហើយនោះ នេះហើយជាវិបត្តិក្នុងគ្រសារ ដោយសារតែគេតូចចិត្តនឹងឪពុកម្ដាយមិនដែលទទួលមើលថែខុសត្រូវគេ ព្រោះគេយល់ថាឪពុកម្ដាយមិនបានស្រលាញ់គេ ទើបទីបំផុតគេអាចធ្វើរឿងអ្វីដែលខុសសីលធម៌ដូចជា ញៀនថ្នាំ ដើរលួចគេ ដើរឆក់គេ ឬដើរអនាថាគ្មានគោលដៅ។ ល។ រឿងទាំងអស់នេះហើយដែលនាំទុក្ខមកដល់គ្រួសារ ហើយបើមានរឿងអ៊ីចឹងកើតឡើងមែនយើងមិនអាចបន្ទោសកូនបានឡើយ ដោយសារមកពីយើងជាឪពុកម្ដាយដែលស្រលាញ់កូនមិនស្មើគ្នាឬមិនផ្ដល់ក្នុងការលើកទឹកចិត្តនឹងមើលថែកូន ទើបមានលទ្ធផលបែបនេះ។
សូមឪពុកម្ដាយទាំងអស់ សូមមេត្តាស្រលាញ់កូនឲ្យបានស្មើៗគ្នា ។
អត្ថបទដោយ: CHHIN PHIN

