ទុកស្នេហ៍អូន ជាអ្វីសម្រាប់បង

C
chhinphin
រឿងស្នេហាសម្រាប់អូនដែលបានកើតឡើងវាលឿនពេក គឺពិបាកធ្វើចិត្តឬតាំងចំហដើម្បីទទួលយកការពិតតែអូនក៏រំពឹងទុកថាថ្ងៃណាមួយបងនឹងយល់ចិត្តអូន ព្រោះតែស្នេហាមិនជឿជាក់លើខ្លួនឯងទើបបងមិនច្បាស់លាស់សម្រាប់ក្ដីស្រលាញ់របស់អូនដែលលះបង់ឱ្យបង ភាពសោកសៅវាតែងតែកើតឡើងចំពោះអ្នកមានស្នេហាវាមិនខុសពីរឿងអូនហើយនិងបងឡើយ ព្រោះតែពាក្យសន្យាពីមុនដែលបងបានស្បថជាមួយនឹងអូនថា នឹងមើលថែផ្ដល់ក្ដីស្រលាញ់ទោះបីមានរឿងអ្វីមួយកើតឡើងក៏បងមិនបោះបង់អូនចោលដែរ វាជារឿងដែលធ្វើឱ្យអូនជឿជាក់ទៅលើរូបបងជាខ្លាំងថាអាចនឹងមើលថែអូនបានប៉ុន្តែអ្វីៗគ្រប់យ៉ាងវាមិនដូចជាការគិតទុករបស់អូនទេ ភាពជឿជាក់ទំនុកចិត្តរបស់បងធ្វើអោយអូនអស់ជំនឿលើរូបបងទៀតហើយ បងមិនដែលមានភាពច្បាស់លាស់ទៅលើស្នេហាដែលអូនមានចំពោះបងឡើយ ការឈឺចាប់វានៅតែកើតឡើងជារឿយៗដោយសារតែបងមិនចេះទទួលខុសត្រូវបងដឹងតែយល់អារម្មណ៍ខ្លួនឯងតែមិនដែលយល់អារម្មណ៍អូនថាវាឈឺចាប់យ៉ាងណានោះទេ។

តើសព្វថ្ងៃនេះបងទុកស្នេហ៍អូនជាអ្វី? បើបងអស់ចិត្តឬឈប់ស្រលាញ់អូនហើយសូមប្រាប់អូនឲ្យត្រង់ៗមកដើម្បីសេរីភាពរបស់យើងទាំងពីរនាក់ ហើយយើងក៏អាចនឹងចាប់ផ្ដើមជីវិតថ្មីឬស្នេហាថ្មីជាមួយអ្នកដែលគេច្បាស់លាស់ជាមួយនឹងយើងរៀងៗខ្លួន អូនមិនខឹងឬស្អប់បងឡើយព្រោះអូនយល់ថា ស្នេហាឬក្ដីស្រលាញ់យើងមិនអាចបង្ខំឱ្យអ្នកណាម្នាក់មកស្រលាញ់យើងបានឡើយ តែអូនសូមប្រាប់បងចុងក្រោយថា បើបងមានស្នេហាឬក្ដីស្រលាញ់ជាមួយអ្នកថ្មីបងត្រូវតែច្បាស់លាស់ជាមួយនឹងគេហើយត្រូវមើលថែគេកុំឲ្យឈឺចាប់ដូចជារូបអូនទៀត។

អត្ថបទដើមដោយ ឈិន ភិន

Comments