ផលល្អសម្រាប់អ្នក ពេលអង្គុយសមាធិ

C
chhinphin
ពេលដែលចិត្តកំពុងរាយមាយ ក៏ត្រូវដឹងទាន់ថាចិត្តរាយមាយ ទាញចិត្តមកមើលខ្យល់ដង្ហើមវិញ ប្រាប់ខ្លួនឯងថា ចិត្តចូរអ្នកឈប់គិតហើយ  ធ្វើតែដូច្នេះលុះត្រាតែចិត្តចុះស្ងប់ ពេលចុករោយស្រពន់ខ្លាំង ញញឹមក្នុងចិត្តហើយប្រាប់ខ្លួនឯងថា មិនអីទេ​ ពេលចិត្តស្ងប់ហើយ ការចុករោយស្រពន់ក៏បាត់អស់ទៅជាមិនខាន មិនមែនដឹងចិត្តត្រឹមតែអង្គុយសមាធិនោះទេ  សូម្បីពេលចេញពីសមាធិមកវិញ ក៏ត្រូវតាមឃ្លាំមើលចិត្តគ្រប់ឥរិយាបថ កុំបណ្តោយចិត្តគិតរឿងកន្លងហួស គិតរឿងមិនទាន់មកដល់ និងគិតរឿងដែលខ្លួនមិនអាចធ្វើបាន  ដែលជាហេតុនាំឱ្យហត់ចិត្តបាត់បង់ឋាមពលកម្លាំងចិត្ត ។

Comments