ពេលដែលបានស្គាល់គ្នាមកខ្ញុំមិនគិតទេថា ហេតុអ្វីបានជាខ្ញុំមានចិត្តស្រលាញ់អ្នក? ព្រោះតែអ្នកជាបុរសដែលល្អ ហើយជាបុរសដែលយល់ចិត្តមនុស្សស្រី គឺអ្នកចេះឲ្យតម្លៃមនុស្សដែលអ្នកស្រលាញ់ ហើយទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយអ្នកមិនដែលគេចយកតែរួចខ្លួនឯងនោះឡើយ ភាពស្មោះត្រង់របស់អ្នកនេះហើយ ទើបធ្វើឲ្យខ្ញុំមានចិត្តស្រលាញ់អ្នក ប៉ុន្តែគួរឲ្យសោកស្ដាយអ្នកមានគ្រួសាររួចទៅហើយ ខ្ញុំមិនដែលខឹង ឬស្អប់អ្នកឡើយ នេះមកពីយើងស្គាល់គ្នាខុសពេលវេលា ឬមាននិស្ស័យបានត្រឹមតែស្រលាញ់គ្នា តែគ្មាននិស្ស័យធ្វើជាគូជីវិតនឹងគ្នា តែខ្ញុំក៏សប្បាយចិត្តដែរដែលបានស្រលាញ់អ្នក ដោយសារអ្នកធ្វើឲ្យខ្ញុំយល់តម្លៃនៃសេចក្ដីស្រលាញ់ពិតដ៏ស្មោះត្រង់ ទោះបីខ្ញុំស្រលាញ់អ្នក ឬអ្នកស្រលាញ់ខ្ញុំក៏ដោយ តែវាមិនអាចទៅរួចបានទេ ព្រោះអ្នកត្រូវនៅមើលថែគ្រួសារ ខ្ញុំមិនខូចចិត្ត ឬឈឺចាប់អ្វីឡើយ ខ្ញុំព្រមទទួលស្គាល់ថា ខ្លួនឯងមកក្រោយគេទើបមិនហ៊ានទាមទាអ្វីពីអ្នកឡើយ។
ខ្ញុំសុខចិត្តដើរចេញពីអ្នក ដោយដឹងថាខ្លួនឯងនៅតែស្រលាញ់អ្នក គឺដើម្បីមិនចង់ឲ្យអ្នកបែកបាក់ពីគ្រួសារដោយសារតែរូបខ្ញុំឡើយ ហើយអ្នកក៏ត្រូវឈប់តាមស្រលាញ់ខ្ញុំទៅ ឥលូវនេះយើងមានផ្លូវដើរផ្សេងៗគ្នាហើយ អ្វីដែលយើងត្រូវធ្វើ គឺរកសេចក្ដីសុខនឹងអនាគតឲ្យខ្លួនឯងបន្តទៅមុខទៀត។
អត្ថបទដោយ: CHHIN PHIN

