មនុស្សមួយផែនដី គឺមានវាសនាខុសៗគ្នាទាំងអស់ ហើយក៏គ្មាននរណាម្នាក់ចង់ក្រដែរ តែភាពក្រវានឹងរត់មករកអ្នក បើអ្នកមិនចេះតស៊ូនៅក្នុងផ្លូវជីវិត ការលំបាក គឺជាមេរៀនដែលធ្វើឲ្យអ្នកចេះតស៊ូដើម្បីអនាគតខ្លួនឯង អ្នកមិនត្រូវតូចចិត្តនឹងខ្លួនឯងដោយសារតែភាពក្រនោះទេ សំខាន់អ្នកព្រមទទួលស្គាល់ខ្លួនឯងទោះបីក្រលំបាកយ៉ាងណាក៏ដោយ អ្នកមិនត្រូវអស់សង្ឃឹម ឬបាក់ទឹកចិត្តក្នុងការរស់នៅនោះទេ ហើយអ្នកមិនគួរសម្លឹងមើលគេដទៃល្អជាងខ្លួនឯងឡើយ ព្រោះបើអ្នកមើលគេថា ល្អជាងខ្លួន នោះអ្នកនឹងឆាប់បាក់ទឹកចិត្តក្នុងការតស៊ូធ្វើការចិញ្ចឹមជីវិតខ្លួនឯង ឬគ្រួសារ ហើយអ្នកគិតថាខ្លួនឯងលំបាកខ្លាំង ប៉ុន្តែដោយសារតែអ្នកមិនចេះឲ្យតម្លៃខ្លួនឯងទៅវិញទេ មកពីអ្នកគិតតែមើលទៅគេថា ល្អជាងខ្លួន តែបើអ្នកគិតឲ្យច្បាស់ទៅ គឺមានអ្នកខ្លះគេលំបាក ឬក្រជាងអ្នកទៅទៀត តែគេអាចនៅតស៊ូដើម្បីខ្លួនគេ នឹងគ្រួររបស់គេបានយ៉ាងសុខស្រួលដោយសារមកពីគេចេះឲ្យតម្លៃខ្លួនឯងខ្ពស់ជាងអ្នកដទៃ អ៊ីចឹងហើយសូមកុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ទោះបីអ្នកក្រ ឬគ���មានជាងអ្នកក៏ដោយ ព្រោះនៅថ្ងៃមុខទៀតអ្នកអាចមានវាសនាល្អជាងគេវិញក៏ថាបានដែរ ដោយសារតែវាសនាមនុស្សម្នាក់ៗមើលមិនឃើញទេ។ សូមកុំបោះបង់ចោលក្នុងការតស៊ូ ទោះបីលំបាក ឬនឿយហត់យ៉ាងណាក៏ដោយ បើអ្នកបោះបង់ចោល ជីវិតអ្នកនឹងបរាជ័យ បើអ្នកនៅមានដង្ហើមនឹងកម្លាំងត្រូវតែតស៊ូទើបជីវិតអ្នកបានសុខស្រួលនៅថ្ងៃខាងមុខបាន។
អត្ថបទដោយ:Chhin Phin
រក្សាសិទ្ធិដោយ:ឈិន ភិន

