របៀបធ្វើមីញាំគ្រឿងសមុទ្រសាច់ចិញ្រ្ចាំ

C
chhinphin
គ្រឿងផ្សំ៖

-មី(មីកញ្ចប់) ២ដុំ
-សាច់ជ្រូកចិញ្រ្ចាំ កន្លះចានចង្កឹះ
-បង្គា ៤-៥(បកសំបក)
-ប៉េងប៉ោះ ហាន់ជាចំណិតៗ
-ខ្ទឹមបារាំង ហាន់ស្តើងៗល្មម
-ស្ពៃក្តោបហាន់ស្តើងៗ (ស្រុះបន្តិច)
-ទឹកត្រី ១ស្លាបព្រាបាយកន្លះ
-ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
-ស្ករស កន្លះស្លាបព្រាបាយ
-ម្ទេសឆា ១ស្លាបព្រាបាយ
-ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ
-ម្ទេស និងខ្ទឹមស ចិញ្រ្ចាំ ឬបុកចូលគ្នា ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកមីដាក់ស្រុះឲ្យទន់ល្មម រួចស្រង់ទុកមួយអន្លើ
២.យកសាច់ចិញ្រ្ចាំ និងបង្គាស្រុះឲ្យឆ្អិន រួចស្រង់ទុកមួយអន្លើ
៣.យកចានធំល្មមដាក់លាយទឹកត្រី ទឹកក្រូចឆ្មារ ស្ករស ម្ទេសឆា ម្ទេសខ្ទឹមសចិញ្ច្រាំ និងទឹកដោះគោស្រស់ចូលលាយចូលគ្នាឲ្យសព្វ
៤.បន្ទាប់មកដាក់មីចូលច្របល់ចូលគ្នា រួចដាក់ប៉េងប៉ោះ ខ្ទឹមបារាំង និងស្ពៃក្តោបចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច។

Comments