នំប៉័ងប្រហិតសាច់គោ

C
chhinphin
#នំប៉័ងប្រហិតសាច់គោ

គ្រឿងផ្សំ៖

- នំប៉័ង ២ដើម អាំងឲ្យស្រួយ

- ប្រហិតសាច់គោ ៣០០ក្រាម (ចៀនឲ្យឆ្អិនពុះជាពីរ)

- ទឹកម្ទេស កន្លះចានចង្កឹះ (ទឹកម្នាស់ ១កូនចានលាយម្សៅមី ១ស្លាបព្រាកាហ្វេ, ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាបាយ)

- ជីរណា ឬជីស្លឹកវែង ១០សន្លឹក កាត់ ២-៣ថ្នាំងដៃ

- ប្រេងឆា ១ស្លាបព្រាបាយ

វិធីធ្វើ៖

១.មុនដំបូងចាប់ផ្តើមធ្វើទឹកម្ទេសជាមុនសិន ដោយយកប្រេងឆាដាក់ចូលទៅក្នុងឆ្នាំង រួចទុកឲ្យក្តៅបន្តិចដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយ។

២. យកទឹកម្ទេស ស្ករស និងអំបិលដាក់ចូលកូរម្តងសិន បន្ទាប់មកយកទឹកម្នាស់ដែលលាយម្សៅមីដាក់ចូលកូរឲ្យសព្វ។

៣. បន្ទាប់ពីធ្វើទឹកម្ទេសរួច យកនំប៉័ងមកវះពីលើចុះក្រោមហែកវារួចហើយយកប្រហិត ជី និងទឹកម្ទេសដាក់ពីលើជាការស្រេច។ គ្រាន់តែប៉ុណ្ណឹងលោកអ្នកនឹងទទួលបាន”នំបុ័ងប្រហិតសាច់គោ” ដែលមានរសជាតិឈ្ងុញឆ្ងាញ់និងគួរឲ្យចង់ញុំាសម្រាប់ក្រុមគ្រួសាររបស់អ្នក៕

Comments