ជ្រក់ខ្ញី ឆ្ងាញ់ណាស់ 

C
chhinphin
#ជ្រក់ខ្ញី ឆ្ងាញ់ណាស់ ធ្វើ​អោយ​អាយុ​វែង
គ្រឿងផ្សំ៖ 🥗
👉🏻-ខ្ញី ១គីឡូ,
👉🏻-ទឹកក្រូចឆ្មារ ២កូនចានចង្កឹះ 
👉🏻-ស្ករស ៣កូនចានចង្កឹះ,
👉🏻-ទឹកខ្មេះ ២កូនចានចង្កឹះ 
👉🏻-អំបិល ១ស្លាបព្រាបាយ 
👉🏻-ក្រឡ ឬប្រអប់ សម្រាប់ទុកដាក់ត្រាំខ្ញី។
វិធីធ្វើ៖✍🏻
១.យកខ្ញីចិតសំបកលាងទឹកឲ្យស្អាត រួចចិតស្តើងៗ ហើយយកទៅលាងច្របល់ជាមួយទឹកអំបិល រួចចាក់ទឹកក្រូចឆ្មារចូលច្របល់ចូលគ្នាឲ្យសព្វ រហូតខ្ញីរាងប្រែពណ៌។
២.ដាំឆ្នាំងដាក់ស្ករស ទឹកខ្មេះ និងអំបិលចូលកូរចូលគ្នាឲ្យសព្វទុកមួយរំពុះ បិទភ្លើងហើយទុកឲ្យត្រជាក់។

៣.បន្ទាប់មកយកខ្ញីដាក់ចូលក្រឡ ឬប្រអប់ រួចចាក់ទឹកដែលកូរហើយចូល ហើយគ្របទុកចោលរយៈពេល ៣-៤ថ្ងៃ។
៤.បន្ទាប់ពីនោះមកអាចយកមកហូបបានហើយ អាចយកទុកក្នុងទូរទឹកកកបាន ប្រភព៖ លោកពូ Eang Sophalleth។

-------------------------------
អ្នកជំនាញ​ឱសថ​បុរាណ Lu Cheng Chuan អាយុ ៩៦​ឆ្នាំ ជា​បិតា​ឱសថ​បុរាណ​ចិន ។ ថ្វី​ត្បិត​មាន​វ័យ​ដល់​ទៅ ៩៦​ឆ្នាំ ហើយ​ក្តី​តែ​លោក​មាន​សុខភាព​មាំមួន ស្មារតី​ភ្លឺស្វាង និង​ព្យាបាល​អ្នកជំងឺ​រាល់ថ្ងៃ ។​ ​វ័យ​ជាង ៩០​ឆ្នាំ​ហើយ តែ​នៅ​មាន​ស្មារតី​ភ្លឺស្វាង ធ្វើ​ការងារ​រាល់ថ្ងៃ ។ ទាំងអស់នេះ អាស្រ័យ​មកពី​…​ខ្ញី ។​ មន្ទីរពេទ្យ​ដែល​លោក​តែង​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​នោះ​បាន​និយាយថា ៖ ហេតុ​អ្វី​លោក​អាយុ​ជាង ៩០​ឆ្នាំ​ហើយ តែ​បេះដូង​របស់​លោក​ទើប​មាន​អាយុ “៤០​ឆ្នាំ​” អីចឹង ? ។

លោក​បាន​ថ្លែង​ប្រាប់​តាមរយៈ​ទូរទស្សន៍​ជាតិ​ចិន CCTV ថា ៖ “​សំខាន់​គឺ​ខ្ញី​ត្រាំ​ជាមួយ​ទឹកខ្មេះ​” ។ តាម​លោក នោះ​ខ្ញី​ពិតជា​ល្អ​ចំពោះ​ក្រពះ និង​អណ្តើក ហើយ​បើ​ផ្នែក​ទាំង​២​នេះ វា​ល្អ​នោះ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ខ្លាញ់​ក្នុង​សរសៃ​ឈាម ជំងឺ​សន្លាក់ ។​ល​។ នឹង​ត្រូវបាន​ដោះស្រាយ ។​ ការបរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ជាប្រចាំ ក្នុងពេល​បរិភោគ​អាហារ ពី ២-៣​ចំណិត ឲ្យបាន​រៀងរាល់ថ្ងៃ -​នេះ​ហើយ​គន្លឹះ​ដែល​ធ្វើឲ្យ​ខ្ញុំ​មាំមួន​ដូច​បច្ចុប្បន្ន​នេះ ។ លោក​បញ្ជាក់ថា ជាង ៤០​ឆ្នាំ​មកហើយ ដែល​លោក​ប្រតិបត្តិ​បែបនេះ​យ៉ាង​ខ្ជាប់ខ្ជួន ។​ សាក​ល​មើល​ប្រិយមិត្ត​! មាន​អស់​អី​ប៉ុន បិតា​ថ្នាំ​វ័យ ៩៦​ឆ្នាំ ល្បីល្បាញ​នៅ​ចិន​បង្ហើប​ប្រាប់​អាថ៌កំបាំង​នាំ​ឲ្យ​សុខភាព​មាំមួន​ពេញ​១​ជីវិត។

Comments