របៀបធ្វើ: ឆ្ងាយចាប់ឆាយ { ការណែនាំ }

C
chhinphin
១- គ្រឿងផ្សំ÷ ឆ្អឹងជំនី ឬសាច់មាន់ ៥០០ក្រាមកាប់ជាដុំៗល្មម
ស្បែកជ្រូក ២០០ក្រាមកាត់ជាដុំៗ - ត្រចៀកកណ្តុរ ១៥០ក្រាមកាត់ជាដុំ - ពពុះសណ្តែក ១៥០ក្រាមកាត់រាងវែងបន្តិច - ស្ពៃក្តោប ៣០០ក្រាមកាត់ជាដុំ - ការ៉ុត ១មើមចិតជាដុំ - អំបិល ១ស្លាបព្រាកាហ្វេ - ស្ករស កន្លះស្លាបព្រាបាយ - ខ្ទឹមសចិញ្រ្ចាំ ៤កំពឹស - ទឹកត្រី ២-៣ស្លាបព្រាបាយ - ហ៊ាប៊ីយាហ៊ឺ ១៥០ក្រាម
អាចបន្ថែមបន្លែដូចជា ឆៃថាវ ខាត់ណា (តាមចំណូលចិត្ត) ប្រេងឆា ៣-៥ស្លាបព្រាបាយ - ទឹកធម្មតា ឬទឹកស្ងោរមាន់(បើមានយកមកស្លរកាន់តែឆ្ងាញ់) ស្លឹកខ្ទឹមហាន់។

២- វិធីធ្វើ÷ យកស្បែកជ្រូក ត្រចៀកកណ្តុរ ពពុះសណ្តែក និងហ៊ាប៊ីយាហ៊ឺ ដាក់ត្រាំឲ្យរីក រួចស្រង់ទុកមួយឡែក ដាក់ប្រេងឆាចូលឆ្នាំងទុកឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់សាច់ចូលរំលីងជាមួយខ្ទឹមឲ្យសាច់រាងឆ្អិនបន្តិចសិន បន្ទាប់មកដាក់គ្រឿងចូល ទឹកត្រី ស្ករស និងអំបិល ច្របល់ចូលគ្នាឲ្យសព្វ (បើគោកដាក់ទឹក ឬទឹកស្ងោរមាន់ចូលបន្តិច) ចាំដាក់ ហ៊ាប៊ីយាហ៊ឺ ស្បែកជ្រូក ត្រចៀកកណ្តុរ ពពុះសណ្តែកចូលច្របល់ចូលគ្នាទាំងអស់ ហើយចាក់ទឹក ឬទឹកស្ងោរមាន់ចូល ទុករម្ងាស់ឲ្យពុះ
ពេលពុះហើយ ដាក់ការ៉ុត ស្ពៃក្តោប និងបន្លែទាំងអស់ចូលកូរវាបន្តិចទៀត ដាក់ទឹកចូលយកស្រេច គ្របទុករហូតទាល់តែបន្លែឆ្អិនល្មមតាមដែលចង់បាន ពេលហូបដួសដាក់ចានរោយស្លឹកខ្ទឹមពីលើជាការស្រេច។

Comments