នៅពេលយើងចាប់ផ្ដើមសេពគប់គ្នាយើងព្រមលះបង់អ្វីគ្រប់យ៉ាងក្នុងជីវិតរបស់យើង មិនថាជាមិត្តភក្តិ កិច្ចការកម្សាន្ដ ការសិក្សានិងការងារនោះទេ ដើម្បីសាងសម្ពន្ធភាពជាមួយគ្នា ព្រោះតែពាក្យថាស្រលាញ់ទើបខ្ញុំហ៊ានលះបង់បានគ្រប់យ៉ាង តែបញ្ហាគឺថាប្រសិនជាមើលមិនឃើញខ្លួនរបស់យើងក្នុងសម្ពន្ធភាពដែលកំពុងដំណើរការនោះទេស្នេហានេះនឹងចាត់ទុកថាជារឿងដែលគួរឲ្យព្រួយបារម្ភ។
គូស្នេហ៍ជាច្រើនតែងគិតថារឿងស្នេហា គឺព្រមលះបង់អ្វីៗគ្រប់យ៉ាងឲ្យគ្នាទៅវិញទៅមក ហើយសង្ឃឹមឲ្យភាគីម្ខាងទៀតលះបង់អ្វីៗគ្រប់យ៉ាងដើម្បីខ្លួន ប្រាប់ថាស្រលាញ់ភាគីម្ខាងសូម្បីតែរស់នៅតាមក្ដីប្រាថ្នារបស់ខ្លួនឯង នេះជាការគិតពីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ស្នេហាគឺជាសម្ពន្ធភាពរវាងមនុស្សពីរភាគី ប្រៀបដូចជារដូវស្លឹកឈើជ្រុះយឺតៗប្រៀបដូចជាការផ្ទេរនូវភាពស្រស់ស្អាតរបស់យើងទៅឲ្យមនុស្សម្នាក់ទៀត តែបើស្នេហានេះធ្វើឲ្យយើងអន់ខ្សោយរឿងនោះមិនមែនជាស្នេហាទេ មនុស្សភាគច្រើនរមែងចូលចិត្តប្រាប់ថា ស្រលាញ់ភាគីម្ខាងទៀតខ្លាំងមែនទែនតែការពិតទៅគ្រាន់តែជាការស្រលាញ់ខ្លួនឯងដោយចង់បានភាពរ៉ូមែនទិកតាមរយៈអ្នកដទៃតែប៉ុណ្ណោះ ស្នេហាគឺគ្មានគោលការណ៍ច្បាស់លាស់នោះទេ តែអាចបានមកពីបទពិសោធន៍របស់អ្នកនិងការយល់ដឹងខ្លួនឯងមិនអាចផ្ទេរពីមាត់អ្នកដទៃបានទេត្រូវចេញមកពីខ្លួនអ្នកផ្ទាល់តែប៉ុណ្ណោះ។
អត្ថបទដោយ៖ឈិន ភិន



