ពេលដែលកន្លងមកខ្ញុំតែងតែរំពឹងថា អ្នកស្រលាញ់ស្មោះទើបខ្ញុំបើកឱកាសឲ្យអ្នកចូលមកក្នុងជីវិតប៉ុន្តែក្នុងរយៈពេលដ៏ខ្លីសោះអ្នកធ្វើឱ្យខ្ញុំលែងមានភាពជឿជាក់លើខ្លួនឯងទៀតហើយថា អ្នកនៅតែស្រលាញ់ខ្ញុំ បើសព្វថ្ងៃនេះអ្នកដូចជាមិនសូវមានភាពស្និតស្នាលជាមួយនឹងខ្ញុំសោះឡើយ វាមិនដូចដែលយើងស្រលាញ់គ្នាកាលគ្រាដំបូង ឥលូវអ្នកដូចជាចេះប្រែប្រួលចិត្តហើយ គឺអ្នកមិនដែលខ្វល់ ឬមកសួរសុខទុក្ខខ្ញុំដូចពីមុនទៀតទេ ទើបខ្ញុំមានអារម្មណ៍មួយនឹកថា អ្នកឈប់ស្រលាញ់ខ្ញុំទៀតហើយ បើអ្នកអស់ចិត្ត ឬឈប់ស្រលាញ់ខ្ញុំពិតប្រាកដមែន អ្នកគួរតែផ្ដល់សិទ្ធសេរីភាព ឬផ្ដល់ឱកាសសំរាប់ខ្ញុំវិញ ដើម្បីឱ្យខ្ញុំបានធ្វើអ្វីដែលល្អៗសំរាប់ខ្លួនឯងខ្លះកុំឱ្យខ្ញុំនៅចាំក្ដីស្រលាញ់ពីអ្នកដែលមិនច្បាស់លាស់ អ្នកមិនត្រូវទុកខ្ញុំជាអ្នកកំដរ ពេលដែលអ្នកខូចចិត្ត ឬឈឺចាប់ពីអ្នកដទៃមកនោះទេ ព្រោះខ្ញុំក៏ចេះឈឺចាប់ដូចជាអ្នកដែរ អ្នកមានបេះដូង ខ្ញុំក៏មានបេះដូង បើពួកយើងអស់និស្ស័យនឹងគ្នាទៅហើយ យើងគួរតែចែកផ្លូវគ្នារៀងៗខ្លួនទៅ កុំនៅទ្រាំសេចក្ដីស្រលាញ់ដែលមិនច្បាស់លាស់ គឺវានាំឱ្យយើងឈឺចាប់ទាំងសងខាងទៅវិញទេ ខ្ញុំចង់មានពេលវេលាដើម្បីសាងឣនាគតឲ្យខ្លួនឯងខ្លះដែរព្រោះឣនាគតខ្ញុំនៅវែងឆ្ងាយបន្តទៅទៀត គឺអ្នកគ្មានសិទ្ធមកបំបាត់សេរីភាព ឬទុកខ្ញុំត្រឹមជាមនុស្សកំដរទៀតបានឡើយ ដោយសារជីវិតយើងម្នាក់ៗមានសិទ្ធសេរីភាពដូចគ្នា អ្នកចេះរកសេចក្ដីសុខ នឹងអនាគឲ្យខ្លួនឯង ខ្ញុំក៏ចង់មានអនាគត នឹងសេចក្ដីសុខសំរាប់ខ្លួនឯងដែរ គឺវាដូចតែគ្នា។
ស្នេហាគឺ ត្រូវការពេលវេលាដើម្បីយល់ចិត្តគ្នាទៅវិញទៅមក។
អត្ថបទដោយ: Chhin Phin
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: ឈិន ភិន
