១-គ្រឿងផ្សំ÷ មានសាច់ជ្រូកចិញ្រ្ចាំ - ប្រហិតក្តាម ហាន់តូចៗ - ហតដកហាន់តូចៗ - ត្រចៀកកណ្តុរ ស្ងោរដាក់ប្រេងខ្ចងបន្តិច រួចហាន់ល្អិតៗ - ពោតក្រហមស្ងោរ ចិតក្រាស់ល្មម - ការ៉ុត ហាន់ល្អិត- ពងមាន់ឫពងទា - ម្សៅឆា - សំបកគាវ យកសញ្ញាកង៣ ទើបគាវឆ្ងាញ់។
២- វិធីធ្វើ÷ ប្រលាក់សាច់ចិញ្ច្រាំដាក់ប្រេងខ្ចងបន្តិច ម្សៅស៑ុបបន្តិចស្ករសច្រើនបន្តិច (គ្រឿងផ្សំអាស្រ័យលើបរិមាណនៃស្នូលគាវតែសំខាន់កុំប្រៃយករសជាតិផ្អែមបន្តិច) រួចគោះពងមាន់ដាក់ចូលដាក់គ្រឿងផ្សំទាំងអស់ចូលរួចច្របល់អោយសព្វដាក់ម្សៅឆាបន្តិចដើម្បីអោយល្បាយស្អិត រួចអាចខ្ចប់គាវបានហើយ
គាវខ្ចប់រួចត្រូវបំពងភ្លាមទើបមិនបែកសំបក លាយពងមានបិតមុខគាវដើម្បីកាន់តែឆ្ងាញ់។
ណែនាំ: CHHIN PHIN

