#វិធីធ្វើនំស្លឹកតើយស្នូលដូង
_____________________
**គ្រឿងផ្សំ៖
ម្សៅសម្រាប់ធ្វើនំ (ម្សៅមី, ម្សៅស្រូវសាលី…) ២០០ក្រាម
ស្លឹកតើយ ៤សន្លឹក
ទឹក ៣០០មីលីលីត្រ
ខ្ទិះដូង ១០០មីលីលីត្រ
ស៊ុត ១គ្រាប់
ប្រេងសណ្តែក ១ស្លាបព្រាកាហ្វេ
អំបិល ១/២ស្លាបព្រាកាហ្វេ។
**គ្រឿងផ្សំស្នូល៖
ទឹក ១០០មីលីលីត្រ
ស្ករត្នោត ១០០ក្រាម
ស្លឹកតើយ ១សន្លឹក
សាច់ដូងកោស ១៥០ក្រាម។
**វិធីធ្វើ៖
១.ធ្វើស្នូលដូង យកឆ្នាំងដាំទឹកដាក់ស្ករត្នោត និងស្លឹកតើយចូលកូរចូលគ្នាអោយរលាយស្ករ រួចដាក់សាច់ដូងកោសចូលច្របល់ចូលគ្នាអោយសព្វល្អ រួចយកស្លឹកតើយចេញហើយលើកចេញពីចង្ក្រានទុកមួយឡែក។
២.ធ្វើសំបក យកស្លឹកតើយដាក់កិនជាមួយទឹក ៣០០មីលីលីត្រ រួចចាក់ច្រោះកុំអោយដោយកាក ទុកមួយឡែក
៣.លាយម្សៅជាមួយអំបិល រួចចាក់ទឹកស្លឹកតើយចូលលាយអោយសព្វចូលគ្នា ហើយដាក់ខ្ទិះដូងចូល គោះស៊ុតដាក់ចូល និងដាក់ប្រេងសណ្តែកចូលលាយច្របល់ចូលគ្នាអោយសព្វល្អ
៤.រួចរាល់អស់ហើយយកម្សៅទៅចាក់ជាបន្ទះៗស្តើងល្មម ចាក់មើលអោយឆ្អិនម្សៅល្អកុំអោយខ្លោច បន្ទាប់មកយកបន្ទះនំលាត ដួសដាក់ស្នូលដូងចូលល្មមតាមចំណូលចិត្ត មូលធ្វើជានំជាការស្រេច៕

