#ខួរក្តាមអាំងឆ្ងាញ់អស់ទាស់😋
#គ្រឿងផ្សំ៖
-ក្តាម១៥-២០ធំល្មម
-ស៊ុត១-២គ្រាប់
-ទឹកស៊ីអ៊ីវបន្តិច
-អំបិលបន្តិច។
#វិធីធ្វើ៖
- ក្តាមលាងទឹកឲ្យស្អាត បកក្តាមយកស្នូក រួចខ្វេះខ្លាញ់ក្តាមដាក់ចាន (ទុកស្នូកមួយឡែក)
- គោះស៊ុតដាក់ចានរួចលាយជាមួយ ទឹកស៊ីអ៊ីវ និងអំបិល ច្របល់ចូលគ្នាឲ្យសព្វ។
- បន្ទាប់មកដួសខ្លាញ់ក្តាមដាក់ចូលស្នូក យកទៅអាំងឆ្អិនល្មម ឬក្រៀមតាមចំណូលចិត្ត ជាការស្រេច៕

