របៀបធ្វើ: ស្ងោរជ្រក់បង្កង { ណែនាំ }

C
chhinphin
១- គ្រឿងផ្សំ÷ បង្កង ៤-៦ - ផ្សិត ១០០ក្រាម (ផ្សិតចំបើង ផ្សិតម្ជុល... តាមចំណង់ចំណូលចិត្ត) ប៉េងប៉ោះ ១ផ្លែ កាត់ជាដុំៗ រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ម្ទេស ហាន់ និងស្លឹកក្រូចសើច (តាមចំណង់ចំណូលចិត្ត) ក្រូចឆ្មារ ម្ទេស ជីរជ្រក់ (ជីររណា ជីរនាងវង...) (តាមចំណង់ចំណូលចិត្ត) ទឹកត្រី ២-៣ ស្លាបព្រាបាយ - អំបិល ១ស្លាបព្រាកាហ្វេ - ទឹកធម្មតា ២កូនចាន។

២- វិធីធ្វើ÷ យកឆ្នាំងដាក់ទឹកចូល រួចដាក់ដាក់អំបិល រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ម្ទេស ហាន់ និងស្លឹកក្រូចសើចចូល ទុកឲ្យពុះ បន្ទាប់មកដាក់បង្កងចូល ទុកមួយរំពុះ រួចដាក់ផ្សិត ប៉េងប៉ោះ និងទឹកត្រីចូល កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ ឆ្អិនហើយច្របាច់ក្រូចឆ្មារ ដាក់ជីរជ្រក់ ម្ទេសចូល តាមចំណងចំណូលចិត្ត ជាការស្រេច។

Comments