១- គ្រឿងផ្សំ÷ សាច់ ៖ ឆ្អឹងជំនីរជ្រូក ២គីឡូក្រាម - ស្លខ្ទិះនឹងយើងចង់ស្លសាច់មាន់ក៏បាន ត្រីក៏បាន តាមការចូលចិត្ត - ម្នាស់ ១ផ្លែ - ជីនាងវង -សណ្តែកគួរ ១៥គួរ។
២- គ្រឿងបុក÷ គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ម្ទេសឆ្អើ: ត្រាំទឹកក្តៅ រើសអោយស្អាតហើយចិញ្រ្ចាំអោយម៉ត់ - អំបិល ១ស្លាបកាហ្វេ - អំពិលទុំ ត្រាំទឹកក្តៅ សម្រិតយកទឹក ៥ស្លាបព្រាយបាយ - ស្ករ ៣ស្លាបព្រាបាយ - ទឹកត្រី ៣ស្លាបព្រាបាយ - កាពិ ៣ស្លាបបាយ - ខ្ទឹមសចិញ្ច្រាំ១ ស្លាបព្រាបាយ - ម្សៅស៊ុប ២ស្លាបបាយ - ប្រើទឹក ៣លីត្រ - ខ្ទិះដូង ១កំប៉ុង - ស្នៀតពោត ១កំប៉ុង។
៣- វិធីចម្អិន÷ បើកចង្ក្រានឲ្យក្តៅ ដាក់ខ្លាញ់ចូល ដាក់ខ្ទឹមបំពង ដាក់ម្ទេសឆ្អើចិញ្រាំចូលឆាអោយក្រហម រួចដាក់គ្រឿងចូល កាពិ ទឹកត្រី ម្សៅស៊ុប ស្ករ អំបិល លីងគ្រឿងនឹងប្រហែល ៥នាទី ឲ្យឆ្ងុយសិន សឹមដាក់សាច់ចូល ច្របល់ឲ្យសព្វប្រហែល ១០-១៥នាទី ចាក់ខ្ទិះដូងចូល គ្របចោល៥នាទី ចាក់ទឹកចូល គ្របទុកឲ្យពុះ ១០នាទី ដាក់ទឹកអំពិលទុំចូល ភ្លក់មើលឲ្យរសជាតិជូរ-ផ្អែម បើមិនផ្អែមអាចថែមស្ករ ដាក់ស្នៀតពោត ម្នាស់ និងសណ្តែកគួរចូលទុកឲ្យពុះ បង់ជីនាងវង ជាការស្រេច។
មុខម្ហូបនេះ អាចញ៉ាំស្រូបជាមួយនំបញ្ចុកក៏បាន។

