ត្រីចៀនឆាបន្លែជូរអែម

C
chhinphin
#ត្រីចៀនឆាបន្លែជូរអែម

#គ្រឿងផ្សំ:
    - ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក 
    - ទឹកត្រីមួយស្លាព្រា 
    - ម្ទេសប្លោកមួយផ្លែ 
    - ប៉េងប៉ោះទុំមួយផ្លែ 
    - ដំឡូងបារាំងមួយដុំ 
    - ការ៉ុតមួយផ្លែ 
    - ម្ជូរអំពិលទុំមួយស្លាព្រា 
    - អំបិលមួយស្លាព្រាកាហ្វេ 
    - ស្ករសពីរស្លាព្រាកាហ្វេ 
    - ប៊ីចេងមួយស្លាព្រាកាហ្វេ 
    - ប្រេងឆាមួយស្លាព្រា

  #វិធីធ្វើ:
    ១. ធ្វើត្រី រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឲ្យគ្រៀម រួចដួសដាក់ចានទុកមួយអន្លើ។
    ២. ម្ទេសប្លោកពុះជាពីរឆ្គៀលយកសសៃ និងគ្រាប់លាងទឹកឲ្យស្អាត ដើម្បីកុំឲ្យហឺរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឲ្យស្អាត បន្ទាប់មកកាត់វាជាដុំៗតូច។ ការ៉ុតត្រូវជិតសំបក និងលាងទឹកឲ្យស្អាតចិតបញ្ឆិតៗ។ ធ្វើការលាងប៉េងប៉ោះឲ្យស្អាត បន្ទាប់មកចិតវាជារាងបញ្ឆិតៗ។
    ៣. លាយទឹកម្ជូរជាមួយ និងអំបិល, ស្ករស, ប៊ីចេងកូរចូលគ្នាឲ្យសព្វទុកមួយអន្លើ។
    ៤. ដាក់ខ្លាញ់ឲ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឲ្យឆ្អិនបន្លែ បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រី ដែលដួសដាក់ចានជាការស្រេច៕

Comments