#សម្លម្ជូគ្រឿងឆ្អឹងជំនីជ្រូកជា១អង្រ្កង
គ្រឿងផ្សំ ៈ
-ឆ្អឹងជំនីជ្រូក កាប់ដុំ
-គ្រឿង (គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ) បុកចូលគ្នាអោយម៉ត់ល្អ
-ស្លឹកធ្នឹង , ស្លឹកតាមូង , ស្លឹកម្កាក់ ប្រើ១ណាក៏បាន ហាន់ហើយបុក
- ប្រហុក ចិញ្រ្ចាំ , អង្រ្កង , ម្ទេស , ស្លឹកកន្ទ្រោប
-ត្រកួនបេះយកខ្ចីៗ កាត់កង់ៗ
វិធីធ្វើ
ដាក់ខ្ទះអោយក្ដៅលើភ្លើង ដាក់ប្រេងឆាចូកតិច ឆាប្រហុកអោយឈ្ងុយ ហើយចាំចាក់គ្រឿងបុកចូល ឆាអោយឈ្ងុយគ្រឿងតិច ចាំចាក់សាច់ចូល ដាក់គ្រឿងសាតេ អំបិល ស្ករស ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង ដាក់ក៏បាន មិនដាក់ក៏បាន បើដាក់ធ្វើអោយទន់សាច់ ទន់បន្លៃ ឆាអោយសព្វ គ្រប់ទុកអោយចូលជាតិទៅឆ្អឹងសាច់ ពេលពុះតិច ចាក់ទឹកកន្លះឆ្នាំងចូល រំងាស់អោយអោយផុយល្មម
បន្ទាប់មកដាក់ម្ជូស្លឹកធ្នឹងចូល ហើយ ដាក់អង្រ្កង ដាក់តិចម្ដង ៗ ព្រោះ ម្ជូស្លឹកធ្នឹង ជូតិចហើយ ចឹងយើងថែមអង្រ្កងល្មមបានហើយ
ចាំថែមត្រកួនតាមក្រោយ
យកស្លឹកកន្ទ្រោបឆ្អើរភ្លើងអោយឈ្ងុយ យកមកបង់ក្នុងសម្លចុុងក្រោយភ្លក់មើលម្ដងទៀត សាប ប្រៃ ជូរល្មមឬនៅ ថែមតាមចំនូល បង់ម្ទេសផង កាត់ឆ្អាប ។ ការប្រើម្ជូមុន គឺមិនចង់អោយត្រកួនឆាប់ផុយរលួយពេក
បើអ្នកចូលចិត្តត្រកួនឆាប់រលួយ បង់ត្រកួនមុនម្ជូ។

