របៀបធ្វើ នំចាក់ចុល

C
chhinphin
១- គ្រឿងផ្សំ: ម្សៅដំណើប , ម្សៅខ្សាយ , ខ្ទិះដូង ហើយ នឹង ស្ករស ឬ ស្ករត្នោត , ប្រេងឆា។

២- វិធីធ្វើ: យកម្សៅ ខ្សាយ១ ម្សៅដំណើប២ លាយជា១ខ្ទិះដូងដើម ស្ករ ច្របល់ ហើយច្របាច់ញី ចុះលើង ៤០នាទី ទៅ ១ម៉ោង បន្ទាប់មកយក លាយខ្ទិះចុង ទឹកបន្តិច អោយ រាង ខាប់ៗ (កុំរាវពេក ខាប់ពេក ) អំបិល១ចិប កូរអោយសព្វ រួចក្របទុក ១៥ ទៅ ២០នាទី។

៣- វិធីចៀន: ដាក់ខ្ទះ ដាំប្រេងឆា អោយក្តៅល្មម ( បើប្រើភ្លើងតិចពេក ពេលចៀន នំហ្នឹង បឺតប្រេងឆាច្រើន )
- ដួសម្សៅចាក់ចូលកូនកែវ ចាក់ចូលក្នុង ប្រេងឆាដែលក្តៅ ពេលនំ លើង ប្រែពណ៍ ហើយប្រែ១ខាង ទៀត ឆ្អិន ឆ្កិះចេញដាក់កញ្ចែញ អោយស្រោះប្រេងឆាជាការស្រេច។

Comments