#របៀបធ្វើញាំគ្រឿងសមុទ្រពិសេស!
#គ្រឿងផ្សំ៖
- បង្គា(បកសំបក) ៣០០ក្រាម
- មឹក(កាត់ជាកង់ៗ) ៥០០ក្រាម
- សាច់ចិញ្រ្ចាំ ១០០ក្រាម
- ម្ទេស (ដាក់តាមចំណូលចិត្ត)
- ខ្ទឹមបារាំង
- ខ្ទឹមក្រហម
- ស្លឹកខ្ទឹម
- ការ៉ុត
- ទឹកក្រូចឆ្មារ ៣-៤ស្លាបព្រាបាយ
- ទឹកខ្ទឹមសជ្រក់ ៣ស្លាបពា្របាយ(បើមាន)
- ស្ករស ១ស្លាបព្រាបាយ
- ទឹកត្រី ២-៣ស្លាបព្រាបាយ
- ម្ស៉ៅស៊ុបរ៉តឌី ១ស្លាបព្រាកាហ្វេ
#វិធីធ្វើ៖
១.រៀបចំបន្លែ ខ្ទឹមបារាំង ហាន់ស្តើងៗល្មម,ខ្ទឹមក្រហម ហាន់ស្តើងៗល្មម,ការ៉ុត សាប់ ឬឈូសជាសរសៃៗ,ស្លឹកខ្ទឹម កាត់ខ្លីៗល្មម (បន្លែទាំងអស់អ្នកអាចដាក់តាមចំណូលចិត្ត)
២.យកបង្គា និងមឹកដាក់ស្រុះឲ្យឆ្អិន រួចទុកមួយអន្លើ
៣.ចំណែកសាច់ចិញ្រ្ចាំ ដាក់ដាំខ្ទះដាក់ទឹកចូលបន្តិច ដាក់សាច់ចូលឆាឲយឆ្អិនបន្តិច រួចដាក់ម្សៅស៊ុបរ៉តឌី និងស្ករសចូលឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយទុកមួយអន្លើ
៤.យកត្បាល់ដាក់ម្ទេសចូលបុកបន្តិច រួចដួសដាក់ចានធំល្មម ដាក់សាច់ចិញ្រ្ចាំឆាហើយចូល ដាក់ទឹកត្រី ទឹកខ្ទឹមសជ្រក់ និងទឹកក្រូចឆ្មារលាយច្របល់ចូលគ្នាឲ្យសព្វ
៥.បន្ទាប់មកដាក់ខ្ទឹមក្រហម ខ្ទឹមបារាំង និងការ៉ុតចូលច្របល់ចូលគ្នា រួចដាក់មឹក បង្គា និងស្លឹកខ្ទឹមចូលច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់ចានជាការស្រេច៕

