១- គ្រឿងផ្សំ÷ ត្រឡាច - សាច់ជ្រូក - ការ៉ុត - មីសួ - ផ្សិតខ្មៅក្រៀម - អំបិល - ស្ករ - ម្សៅស៊ុប - ប្រេងខ្យង - ទឹកត្រី - ទឹកសុីអុីវ - ម្រេច ខ្ទឹមស បុកម៉ត់ - ស្លឹកខ្ទឹម -ដុំខ្នរ។
២- វិធីធ្វើ÷ ត្រឡាចចិតសម្បកយកស្នូលចេញកាត់កង់ៗកុំខ្លីពេក ដូចរូប សាច់ជ្រូកចិញ្រ្ចាំអោយម៉ត់ ការ៉ុតចិញ្រ្ចាំអោយម៉ត់ មីសួលាងទឹកកាត់ខ្លីៗ ផ្សិតក្រៀមត្រាំទឹកលាងអោយស្អាត ចិញ្រ្ចាំអោយម៉ត់ យកសាច់ជ្រូក មីសួ ការ៉ុត ផ្សិតក្រៀម លាយចូលគ្នា ដាក់ស្ករ ម្រេចម៉ត់ ប្រេងខ្យង ម្សៅស៊ុប ទឹកសុីអុីវ លាយចូលគ្នាអោយចូលសព្វ ទុកចោល១០នាទី យកសាច់ញាត់ចូលត្រឡាច យកទៅស្ងោរម្ងាស់ ដាក់ដុំខ្នរ ទឹកត្រី ស្ករ ម្សៅស៊ុប ម្រេច អំបិល ឆ្អិនដាក់រោយស្លឹកខ្ទឹមហើយជាស្រេច។
ណែនាំ: CHHIN PHIN

