គ្រឿងផ្សំ៖
-សាច់គោ ៥០០ក្រាម
-ខ្ទិះដូង ១កូនចានចង្កឹះ
-គ្រឿងបុក ២ស្លាបព្រាបាយ
-ត្រប់ពុតលំញង
-ស្លឹកក្រូចសើច
-ម្ទេសដៃនាង
-ទឹកត្រី ៣ស្លាបព្រាបាយ
-ស្ករ បន្តិច
-អំបិល បន្តិច
វិធីធ្វើ៖
- ដាក់ខ្ទិះដូងចូលឆ្នាំងទុកឲ្យពុះ រួចដាក់គ្រឿងបុកចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់សាច់គោចូល ច្របល់ចូលគ្នាទុកឲ្យសាច់ឆ្អិនបន្តិច
- បន្ទាប់មកដាក់ទឹកត្រី, ស្ករ និងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ត្រប់ពុតលំញង,ស្លឹកក្រូចសើច និងម្ទេសចូលច្របល់ចូលគ្នាជាការស្រេច។

