ឆ្កែនិងដំរី វាទាំងពីរផើមដំណាលគ្នា ក្នុងពេលតែមួយ បីខែក្រោយ ដល់កាលកំណត់ ឆ្កែក៏កើតបានកូនឆ្កែតូចៗគួរឲ្យស្រលាញ់ចំនួន៦ក្បាល ប្រាំមួយខែក្រោយ ឆ្កែក៏ផើមម្តងទៀត ប្រាំបួនខែ ឆ្កែកើតបានកូនគួរឲ្យស្រលាញ់រាប់សិបក្បាល ដំណើរវិវត្តន៍របស់ឆ្កែនៅតែបន្តដដែល នៅខែទី១៨ ឆ្កែក៏បានសួរទៅដំរីថា តើឯងប្រាកដទេ ថាឯងពិតជាផើមមែននោះ? ព្រោះឯងផើមដំណាលខ្ញុំពីដំបូងឯណោះ ខ្ញុំកើតកូនបីដងហើយ ហើយបានកូនឆ្កែរាប់សិបក្បាល វាបានក្លាយជាឆ្កែធំអស់ហើយ តែឯងនៅតែផើមនៅឡើយ មានបញ្ហាឥទេដឹង? ដំរីនិយាយថា ៖ មានរឿងខ្លះ ខ្ញុំចង់ឲ្យឯងដឹង ពោះដែលខ្ញុំកំពុងស្ពាយ មិនមែនកូនឆ្កែទេ តែវាជាកូនដំរី ពីរឆ្នាំ ខ្ញុំកើតកូនតែមួយទេ ហើយពេលកូនខ្ញុំជាន់លើដី ផែនដីនេះ នឹងដឹងថាជាសំរឹបជើងអ្នកណា។ ពេលកូនខ្ញុំ ដើរឆ្លងផ្លូវ មនុស្សគ្រប់គ្នានឹងឈប់ ហើយ សំឡឹងដោយក្តីគោរព ស្ងើចសរសើរ វាទាក់ទាញការចាប់អារម្មណ៍ណាស់។
ដូច្នេះហើយ អ្វីដែលខ្ញុំកំពុងស្ពាយនេះ គឺ អនុភាពដ៏សម្បើម និង អស្ចារ្យ កុំបាត់បង់ភាពជឿជាក់ ពេលអ្នកឃើញគេ តែងតែជោគជ័យជារឿយៗ ហើយកុំច្រនែននឹងលទ្ធផលអ្នកដទៃ បើអ្នកមិនទទួលជោគជ័យទេ កុំអស់សង្ឃឹម ចូរប្រាប់ខ្លួនឯងថា ពេលវេលារបស់ខ្ញុំគង់តែមកដល់ ហើយពេលដែលវាកើតឡើងនៅលើផែនដីនេះ មនុស្សគ្រប់គ្នា និងស្រែកអបអរ ដោយក្តីគោរព និងស្ងើចសរសើរ ដូចដំរីដែរ។
ប្រភព Health Thru Gut

