បើអ្នកដួលហើយគឺ ត្រូវប្រឹងក្រោក ទោះឈឺចាប់ក៏ត្រូវស៊ូទ្រាំ ពេលនោះ អ្នកនឹងចាប់ផ្ដើមរឹងមាំដោយខ្លួនឯង ដូច្នេះ ពេលដែលអ្នករឹងមាំហើយ គួររកកន្លែងស្ងប់ស្ងាត់ខ្លះដើម្បីបំបាត់ភាពស្មុគស្មាញ និង បញ្ហា ពេលនោះ អ្វីៗវានឹងត្រលប់មកជាធម្មតាវិញដោយសន្សឹមៗ ដូចជា ពន្លឺព្រះអាទិត្យដែលកំពុងតែបាចសាចចោលរស្មីមកកាន់ភពផែនដី តែដរាបណាអ្នកបិទបង្អួចជិត នោះអ្នក នឹង ងងឹតមើលអ្វីដែលនៅខាងក្រៅមិនឃើញឡើយ។
យ៉ាងណាមិញ ជីវិតមនុស្សម្នាក់ៗតែងតែមានបញ្ហា ឬ ឧបសគ្គ ដែលមិនអាចគេច ឬ ចៀសបាននោះទេ អ្វីដែលសំខាន់គឺ មានតែដាក់ចិត្ត បើកចិត្ត និង ធ្វើចិត្តព្រមប្រឈមមុខ នឹងទទួលយកការពិត មិនថា បញ្ហា នោះវាលំបាកខ្លាំងយ៉ាងណាទេ ក៏អ្នកត្រូវពុះពារឆ្លងកាត់វាទៅឱ្យបានដែរ។
ព្រោះភាពជាមនុស្សគឺ មិនត្រូវចុះចាញ់ ឬ ទន់ជ្រាយឡើយ រឿងអ្វីក៏ដោយសុទ្ធតែមានហេតុ និង ផលរបស់វា ហើយក៏គ្មានបញ្ហាណាដែលថា ដោះស្រាយមិនបាននោះទេ បើអ្នកមិនគេចវេស ហើយបើអ្នកគេចពីបញ្ហានោះមានន័យថា អ្នកនឹងបាត់បង់ឱកាស ហើយក៏គ្មានសមត្ថភាពទៅមុខបន្តដែរ ដោយសារ អ្នកគ្មានភាពការទទួលទំនួលខុសត្រូវជាម្ចាស់ការខ្លួនឯង។
អត្ថបទដោយ: chhinphin

