របៀបធ្វើទាអាំងអបិលម្ទេស

C
chhinphin
#របៀបធ្វើទាអាំងអបិលម្ទេស
គ្រឿងផ្សំ៖
- ទាមួយ
- ម្សៅស៊ុប រ៉តឌី ៣ស្លាបព្រា
- ស្ករត្នោត ២ស្លាបព្រា
- ខ្ទឹមស ១មើមធំ
- ម្ទេស ១ចង្កោម (ឬហិរតាមចំណូលចិត្ត)
របៀបធ្វើ៖
- បកខ្ទឹមសឲ្យស្អាត រួចបុកឲ្យម៉ត់
- បន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់ចូល រួចបន្តបុកឲ្យចូលគ្នាសព្វល្អ
- បន្ទាប់មកទៀត ត្រូវយកទាមកប្រលាក់ទាំងក្នុងនឹងក្រៅ
- ចុងក្រោយ បន្ទាប់ពីទុកឲ្យចូលជាតិរយៈពេល ១៥ ទៅ ២០នាទី សូមយកទៅអាំងឲ្យក្រៀមជាការស្រេច។ 
ចំណាំ៖ គ្រឿងផ្សំខាងលើនេះសម្រាប់ទាតែមួយក្បាលប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកចង់ប្រលាក់ច្រើន ត្រូវបង្កើនបរិមាណទៅតាមនោះដែរ៕

Comments