របៀបធ្វើលៀសហាលទឹកអំពិលទុំ 

C
chhinphin
របៀបធ្វើលៀសហាលទឹកអំពិលទុំ 

គ្រឿងផ្សំ៖
 • លៀស ៥ កំប៉ុង
 • ម្រេច ២ ស្លាបព្រា
 • ស្ករស ៤ ស្លាបព្រា
 • អំបិល ២ ស្លាបព្រា
 • ម្សៅស៊ុប ៣ ស្លាបព្រា
 • បីចេង កន្លះស្លាបព្រា
 • ខ្ទឹមស ១ ដុំ
វិធីធ្វើ : លាងខ្ទឹមឲ្យស្អាត បុកទាំងសំបកឲ្យបែកល្អ បន្ទាប់មកដាក់ ម្រេច ស្ករ អំបិល បីចេង ម្សៅស៊ុប បុកច្របល់ជាមួយខ្ទឹម រួចយកមកច្របល់ជាមួយលៀស រួចដាក់ហាលនឹងថាសដែក(ឆាប់ឆ្អិន)។

២. លៀសហាលម្ទេស៖
គ្រឿងផ្សំ៖
 • លៀស៥កំប៉ុង
 • ម្ទេស ២០គ្រាប់
 • ខ្ទឹម ២ដុំ
 • អំបិល ៦ស្លាបព្រា
 • បីចេង ១ស្លាបព្រា
 • ស្ករស ១ស្លាបព្រា
វិធីធ្វើ: បុកខ្ទឹមនឹងម្ទេស ឲ្យបែកល្អ បន្ទាប់មកដាក់ អំបិល ស្ករ បីចេង បុកច្របល់ឲ្យលឿន(ដើម្បីកុំឲ្យចេញទឹក) រួចយកទៅច្របល់ជាមួយលៀសឲ្យលឿន រួចដាក់ហាលភ្លាមលើថាសដែក ។

*ចំណាំ�– លៀសត្រូវត្រាំទឹកយ៉ាងតិច ២ ម៉ោងដើម្បីឲ្យវាចេញដី រួចលាងឲ្យស្អាត ។
– ម៉ោងហាលដែលល្អគឺម៉ោង ៩ព្រឹក ដល់ម៉ោង១២ ទៅម៉ោង ១ ឆ្អិនហើយ។
វិធីធ្វើទឹកត្រីអំពិលទុំ៖�– លាយអំពិលទុំជាមួយទឹកច្របល់អោយសព្វ ដាក់ស្ករ ម្សៅស៊ុប ទឹកត្រី ម្ទេស កូអោយចូលជាតិសព្វ យកខ្ទឹមសបំពងខ្លាញ់អោយក្រហម សឹមចាក់ទឹកអំពិលទុំដែលលាយគ្រឿង ឆាអោយឆ្អិនរាងខាប់ល្មមហើយជាស្រេច។

Comments