#របៀបធ្វើខជើងទា
----------------------
#គ្រឿងផ្សំ
- ជើងទា កាត់ក្រចកជើងចេញ ហើយលាងទឹកឱ្យស្អាត បន្ទាប់មក យកទៅប្រឡាក់ជាមួយ
- ស្ករ កន្លះស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ម្រេចបុកឱ្យម៉ដ្ឋ
- ការ៉ុតលាងទឹកឱ្យស្អាតចិតជាម៉ូតហើយហាន់បញ្ឆិតៗ
- ផ្សិតខ្មៅយកទៅត្រាំទឹក ហើយកាត់ជាពីរ បើសិនជាធំពេក
- ម្ទេស និងជីវ៉ាន់ស៊ុយ លាងទឹកឱ្យស្អាត
- ម្សៅឆាយកទៅលាយទឹក តែកុំឱ្យរាវពេក
- ខ្ទឹមសយកទៅចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក
#វិធីធ្វើ
- ដំបូងត្រូវយកជើងទា ដែលប្រឡាក់រួច យកទៅបំពងជាមួយខ្លាញ់ឱ្យក្រៀម ល្មម ហើយយកទៅត្រាទឹកឱ្យរីកស្បែក។ បន្ទាប់មកទៀត ត្រូវយកទៅធ្វើជាផាក់ឡូវ ដោយជាដំបូងត្រូវដាក់ដាំទឹកឱ្យពុះដោយប្រើទឹក១លីត្រ។
- បន្ទាប់មកទៀត ត្រូវដាក់ជើងទា ដែលត្រាំទឹកចូល រួចសឹមដាក់ប៊ីចេង១ស្លាបព្រាកាហ្វេ ស្ករស ២ស្លាបព្រាកាហ្វេ ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ អំបិល ១ស្លាបព្រាកាហ្វេ ប្រេងខ្យង ២ស្លាបព្រាបាយ ដោយត្រូវរម្ងាស់ ឱ្យផុយដោយប្រើរយៈពេល ២ម៉ោង។
- បន្ទាប់ពីផុយហើយ ត្រូវស្រង់ជើងទា យកមក ឆាមួយសាទៀត ដោយជាដំបូងត្រូវដាក់ខ្ទះឱ្យក្ដៅ
ហើយដាក់ប្រេងឆា ១ស្លាបព្រាបាយ ចូលឱ្យក្ដៅ ហើយត្រូវដាក់ខ្ទឹមសចិញ្ច្រាំ១ស្លាបព្រាបាយចូល បំពងឱ្យឡើងជើង អង្ក្រង។
- បន្ទាប់មកទៀត ដាក់ជើងទាចូល ទុកបន្ដិច រួចហើយដាក់ការ៉ុត ផ្សិតខ្មៅ ប៊ីចេង១ស្លាបព្រាកាហ្វេ ម្សៅស៊ុប១ស្លាបព្រាកាហ្វេ ដាក់ម្រេចប្រេងខ្យង១ស្លាបព្រាបាយ និងដាក់ទឹកស៊ីអ៊ីវកន្លះស្លាបព្រាកាហ្វេ។
-
ចុងក្រោយ ត្រូវដាក់ទឹកស៊ុប កន្លះវែករម្ងាស់ឱ្យចូលជាតិ ប្រហែល១នាទីឱ្យរីងទឹកល្មមទើបដាក់ម្សៅឆា ដែលលាយជាមួយទឹកច្របល់ចូល ហើយដាក់ប្រេងល្ង១ ចឹប។ រួចដាក់ឆ្នាំងឱ្យក្ដៅ រួចចាក់ជើងទា ចូលទៅក្នុងឆ្នាំង ដាក់ជីវ៉ាន់ស៊ុយ ម្ទេសចូលជាការស្រេច។

