ឃេីញរូបទាំងនេះហើយមានអារម្មណ៍ថា វាដូចជាទើបតែកើតឡើងនិងកន្លងហួសថ្មីៗនេះចឹង កាលពីក្មេងលេងច្រើន សប្បាយច្រើន មិនសូវនៅផ្ទះ គ្មានពិបាកចិត្តអ្វីច្រើន មានតែព្រួយបារម្ភពេលចូលផ្ទះវិញ គឺខ្លាចម៉ែប៉ាវៃ អាកាសធាតុមានរដូវកាលវា ដូចជាខែប្រាំងខែវស្សា ចំណែករដូវកាលរបស់ក្មេងលេងក៏មានដែរ ខែឃ្លីខែកៅស៊ូខែមុជទឹកភ្លៀង ។ល។
_រឿងរ៉ាវដែលបានកន្លងហួស វាពិតមិនអាចត្រឡប់ក្រោយបាន ប៉ុន្តែអារម្មណ៍និងក្ដីសុខនូវពេលនោះ វាពិតមិនអាចបំភ្លេចបាន អារម្មណ៍ស្រស់ស្រាយតាមរបៀបរបស់ក្មេងៗ ហើយក្ដីសុខក៏មានច្រើនជាងពេលនេះ។






