ចំណងស្នេហ៍ប្រែក្លាយជាវិបត្តិទឹកភ្នែក

C
chhinphin

បើយើងជ្រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើង មិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់នៅក្បែរ តែមិនក្បែរ ធម្មតាមនុស្សស្រលាញ់គ្នាតែងតែចង់នៅក្បែរគ្នាទោះមិនបាននៅក្បែរគ្នា ក៏តែងតែសួរនាំគ្នាពេលខ្លះមិនមានអ្វីនិយាយក៏ដោយ ជ្រើសយកអ្នកណាដែលគេចង់មានយើងក្នុងជីវិតគូ កុំរើសមនុស្សគ្រាន់តែនិយាយថាចង់នៅក្បែរតែមិនដែលចង់នៅក្បែរយើងសូម្បីម្ដង!!

យើងធំៗអស់ហើយណា៎ គួរតែមានស្នេហាបែបចាស់ទុំបានហើយកុំលក្ខណៈធុញពេលណាបែកគ្នាពេលហ្នឹងកុំចេះតែដើររាយមន្តស្នេហ៍ដាក់អ្នកដទៃ ចេះស្រលាញ់គួរតែចេះមើលថែហើយស្មោះត្រង់នឹងគ្នាទាំងពីមុខនិងក្រោយខ្នង មានរឿងអ្វីព្រឹក្សាគ្នាបានរៀនស្វែងយល់ពីគ្នានិងរៀនកែលម្អចំណុចមិនល្អដើម្បីគ្នាផង ទោះឯកាបែបណាក៏មិនត្រូវទៅឆាតញ៉ែជាមួយអ្នកផ្សេងឡើយ ខ្ញុំចង់ប្រាប់ថា ទម្រាំតែយើងបានស្រលាញ់គ្នាមិនជារឿងងាយទេកុំយកភាពឯកោភាពធុញទ្រាន់មកធ្វើលេសដើម្បីបែកគ្នាអី!!

ភាពបរាជ័យនិងកំហុសដ៏ធំរបស់ខ្ញុំ គឺទ្រាំស្រលាញ់មនុស្សដែលតែងតែធ្វើឲ្យខ្ញុំទឹកភ្នែក ភាពជោកជ័យរបស់ខ្ញុំគឺការឈប់ទ្រាំហើយហ៊ានដើរចេញពីមនុស្សដែលតែងតែធ្វើឲ្យខ្ញុំឈឺចាប់បំផុត។ គ្រប់យ៉ាងវាអាស្រ័យលើការសម្រេចចិត្តរបស់ខ្លួនយើងផ្ទាល់សូមជ្រើសយកដោយប្រើខួរក្បាលឲ្យបានច្រើនជាងបេះដូង។

អត្ថបទដោយ៖ឈិន ភិន

Comments