ខ្ញុំមិនខ្វល់ទេថា លទ្ធផលចុងក្រោយរវាងយើងទាំងពីរ បានជួបគ្នា កាន់ដៃគ្នា ក្លាយជាគូនឹងគ្នាឬមួយក៏អត់ ខ្ញុំគ្រាន់តែដឹងថា ការដែលបានស្គាល់អ្នក ខ្ញុំមានក្ដីសុខបំផុត បានស្គាល់អ្នក ជាភាពរីករាយមួយ ដែលខ្ញុំមិនស្ដាយក្រោយឡើយ ហើយការដែលបានស្រឡាញ់អ្នក គឺជាសំណាងមួយដ៏ធំនៅក្នុងជីវិតរបស់ខ្ញុំ អ្នកជាតារាសំណាង ជាទ្រព្យកំណប់ ដែលទេវតាបានប្រទានមលឱ្យខ្ញុំ បានស្រឡាញ់អ្នក ខ្ញុំពិតជាអរគុណខ្លាំងណាស់។

