#របៀបធ្វើនំប៉័ងខ្ទិះ
គ្រឿងផ្សំ៖
- នំប៉័ង ចិតចំណិតបញ្ឆិតៗ
- ខ្ទិះដូង ២៤០មីលីលីត្រ
- ស្ករស ២ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្សៅមី ១ស្លាបព្រាកាហ្វេកន្លះ លាយទឹក ១ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
វិធីធ្វើ៖
១. ដំបូងយកខ្ទិះដូងដាក់ចូលទៅក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកបន្ថែម ស្ករស, អំបិល និងទឹកម្សៅមី។
២. បន្ទាប់មកទៀតកូរវាចូលគ្នាឲ្យពុះទុកឲ្យរាងយូរបន្តិច ដាក់ស្លឹកខ្ទឹមចូលកូរម្តងទៀតអាចយកមកញ៉ាំជាមួយនំប៉័ងបានហើយ៕

