បង្អែមគ្រាប់ទទឹម

C
chhinphin
#បង្អែមគ្រាប់ទទឹម

គ្រឿងផ្សំដែលត្រូវមាន៖

ម្សៅឆា ១ខាំ
ម្សៅដំណើប ១ខាំ
ខ្ទិះះដូងដើម
ខ្ទិះដូងចុង
ទឹកស៊ឺរ៉ូ
ស្ករស
អំបិល

របៀបធ្វើទឹកស្ករ៖

យកខ្ទិះដូងចុងដាក់ដាំអោយពុះ រួចដាក់អំបិល និងស្ករចូលយករសជាតិសមល្មមតាមចំណូលចិត្ត

របៀបធ្វើបង្អែម៖

ដំបូងត្រូវយកម្សៅឆា លាយចូលគ្នាជាមួយម្សៅដំណើប បន្ទាប់មកចាក់ទឹកស៊ឺរ៉ូចូលរួចកូរវាអោយសព្វ(អាចថែមទឹកក្ដៅបើសិនជាសាច់ម្សៅស្ងួតពេក តែក៏កុំអោយជ្រាយពេកដែរ) រួចធ្វើការច្របល់អោយស្មើរសាច់ល្អ

ត្រូវយកម្សៅដែលបានលាយខាងលើយកលុញ និងហាន់អោយចេញរាងជ្រុងៗតូចៗដូចគ្រាប់ទទឺម
ដាក់ដាំទឹកអោយពុះ រួចធ្វើការយកម្សៅដែលបានហាន់រួចយកមកដាក់ស្ងោររហូតដល់ឆ្អិន(អណ្ដែតឡើងគឺឆ្អិន)។ ពេលញ៊ាំលោកអ្នកគ្រាន់តែយកទឹកស្ករមកស្រោច និងដាក់ខ្ទិះដូងបន្តិច និងដាក់ទឹកកកចូលអោយត្រជាក់រួចជាការស្រច៕

Comments