វិធីធ្វើនំតៃឡៃខ្ទិះរសជាតិតើយ

C
chhinphin
#វិធីធ្វើនំតៃឡៃខ្ទិះរសជាតិតើយ

#គ្រឿងផ្សំ៖
**ទី១
_ម្សៅខ្សាយ ១០០ក្រាម
_ទឹកស្លឹកតើយ ៤០០ក្រាម
_ស្ករត្នោត ១៦០ក្រាម
**ទី២
_ម្សៅខ្សាយ ១០០ក្រាម
_អំបិល ១ស្លាបព្រាកាហ្វេ
_ខ្ទិះដូង ៦០០ក្រាម

#របៀបធ្វើ៖

_យកគ្រឿងផ្សំទី១ លាយចូលគ្នាទុកមួយឡែក
_យកគ្រឿងផ្សំទី២ លាយចូលគ្នាទុកមួយឡែក
_យកចានចំហ៊ុយនំទំហំដូចរូបខាងលើ ដាក់ចំហ៊ុយក្នុងឡាំងសឹង ១០នាទី ទើបដួសម្សៅនំក្នុងគ្រឿងផ្សំទី១ចូលគ្រប់១០នាទី ពេលឆ្អិន កក សឹមដួសខ្ទិះដែលលាយក្នុងគ្រឿងផ្សំទី២ពីលើ បន្តធ្វើបែបនេះរហូតអស់ទឹកម្សៅនំ ហើយគ្រប់គំរបឆ្នាំង ចំហ៊ុយរហូតដល់ឆ្អឹន ឆ្កឹះដាក់ចាន រឺថាស់ហើយជាស្រេច។

Comments