#របៀបធ្វើពងមាន់អាំងប័រ អោយឆ្ងាញ់ហើយឆ្ងុយ
#គ្រឿងផ្សំ:
- ពងមាន់
- ប័រ
- ម្សៅស៊ុបរ៉ុឌី
- អំបិល
- ម្រេច
- ក្រូចឆ្មា
- ស្ករស
- ខ្ទឹមស
- ម្សៅស៊ុប
- ខ្ទឹមជ្រក់ពងទាកូន
- ជីពងទាកូន
#វិធីធ្វើ៖
១ /លាយទឹកម្រេច ៖ ចិញ្រ្ចាំខ្ទឹមសអោយល្អិត ដាក់អំបិល ម្រេច ស្ករស ម្សៅស៊ុប ច្របាច់ក្រូចឆ្មា រសជាតិតាមចំណូលចិត្ត។
២ / គោះពងមាន់ដាក់ចានធំ ហើយវ៉ៃពងអោយបែកចូលគ្នា អោយឡើង សឹមដាក់ម្សៅស៊ុបរ៉ុឌីចូល កុំអោយប្រៃជ្រុល។
៣ / ពេលអាំង ដាក់កូនចានលើភ្លើង ដាក់ប័រលាបក្នុងចានហើយ សឹមចាក់ពងចូល អាំងយកឆ្អិន រឺល្មមទៅតាមចំនូលចិត្ត។
👉ពេលទទួលទាន គេយកពងមាន់អាំង ញ៉ាំជាមួយអំបិលម្រេច ខ្ទឹមជ្រក់ និងជីពងទាកូនផ្ទាប់ជាមួយគ្នា។

