អ្នកប្រើ Facebook មួយចំនួនប្រាកដជាបានជួបមកហើយនូវបញ្ហាមួយនេះ ដោយពួកគាត់មាន Friend ច្រើនលើសលប់ ប៉ុន្តែរាល់ពេលផុសរូបឬផុសអ្វីផ្សេងម្តងៗមិនមានអ្នក Like ច្រើនទេ ហើយអ្នកធ្លាប់គិតទេថា Friend ទាំងអស់នោះគឺជា Friend ខ្មោចមិនមានអ្នកលេង?
ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីគន្លឹះសាមញ្ញៗ ក្នុងការចូលទៅមើល Friend មួយណាដែលខូចគណនី (Deactivated Account) រួបធ្វើការលុបចោលចេញពី Friend list របស់យើង។
សម្រាប់ទូរស័ព្ទ
ចូលទៅកាន់ Chrome រួចបញ្ចូលគណនី Facebook របស់អ្នកចូល
បន្ទាប់មកចុចលើសញ្ញា ចុចបី ខាងស្តាំផ្នែកខាងក្រោម ហើយចុចលើពាក្យ Request Desktop Site
បន្ទាប់មកទៀតចុចលើសញ្ញាត្រេបីផ្នែកខាងលើ ដើម្បីបង្ហាញ Friend
ចុចលើពាក្យ Friend នោះ ហើយចុចលើពាក្យ All Friend
បន្ទាប់ពីចូលក្នុងបញ្ជី Friend ទាំងអស់ហើយ យើងត្រូវចូលទៅលើឈ្មោះនរណាម្នាក់ដែលមិនមានរូប Profile
ចុចលើរូបនោះវានឹងលោតពាក្យថា Account Deactivated ហើយអ្នកអាចធ្វើការ Unfriend ចោលបាន
គូសបញ្ជាក់ផងដែរថា មិនមែនគណនី Facebook ដែលមិនមានរូបនៅលើ Profile ទាំងអស់សុទ្ធតែខូចនោះទេ ពោលគឺទាល់តែវាលោតពាក្យថា Account Deactivated ទើបគណនីនោះក្លាយជាគណនីខ្មោច។
ហើយម្យ៉ាងវិញទៀតសម្រាប់ការចូលទៅមើល Friend ដែលមិនដំណើរការ ក្នុង Facebook ក៏មាន Tool មួយចំនួនដែលអាចចូលមើលបានដែរ ប៉ុន្តែការប្រើប្រាស់ Tool ទាំងនោះវាក៏អាចប៉ះពាល់ដល់គណនីរបស់យើងបានផងដែរ។


