របៀបធ្វើ: ញាំល្ហុងស្បែកជ្រូក { ណែនាំ }

C
chhinphin
១- គ្រឿងផ្សំ: - ល្ហុង៥ខាំ (ឈួសជាសរសៃៗ) - ស្បែកជ្រូក ៤ខាំ
- ម្សៅស៊ុប ១ស្លាបព្រាបាយ - ខ្ទឹមបារាំង ៥០ក្រាម (បកសម្បកចាស់ចេញ ពុះជាពីរ) - គល់ស្លឹកគ្រៃ ៤០ក្រាម (ដំអោយបែក កាត់វែងៗ) - ទឹកត្រី ៤០មីលីលីត្រ - ទឹកក្រូចឆ្មារ ៣៥មីលីលីត្រ - ស្ករ ៥៥ក្រាម - ខ្ទឹមស ២០ក្រាម (ចិញ្រ្ចាំ) - ម្ទេស ១៥ក្រាម (ហាន់ល្អិតៗ) - ស្លឹកជី (ជីញាំគ្រប់មុខ)

២- របៀបធ្វើ: ដាំទឹកអោយពុះ ដាក់ម្សៅស៊ុប ខ្ទឹមបារាំង គល់ស្លឹកគ្រៃ និងស្បែកជ្រូកស្ងោអោយឆ្អឹន និងផុយសឹមស្រង់ចេញរួចហាន់ជាសរសៃៗតូចៗល្មម រួចធ្វើទឹកត្រីៈ ដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករ ខ្ទឹមស និងម្ទេស(អាចដាក់ទឹកឆ្អិនថែមបាន)ច្របល់ចូលគ្នាអោយសព្វល្អ ភ្លក្សរសជាតិតាមចំនូលចិត្ត ហើយដាក់ស្លឹកជី ល្ហុង ស្បែកជ្រូក រួចស្រូបទឹកត្រីដែលធ្វើរួចចូល ច្របល់តិចៗអោយសព្វជាការស្រេច។

បញ្ជាក់: អាចបន្ថែមសណ្តែកដីលីង កំពិលស្ងោ ឬបង្គារក្រៀមតាមការចូលចិត្ត។

Comments