#សណ្តែកដីបំពងប័រ🥜🥜🥜
#គ្រឿងផ្សំ៖
- សណ្តែកដី ១៥០ g
- ប័រ ១ស្លាបព្រា
- ម្ទេសហាន់បញ្ឆិត (យកម្ទេសក្រហម ដើម្បីពណ៌ស្អាត)
- ស្លឹកក្រូចសើច ៤សន្លឹក
- ម្សៅស៊ុបខ្នោរ ១ស្លាបព្រា
#វិធីធ្វើ៖
ដាក់ខ្ទះលើភ្លើងហើយដាក់ប័រចូលអោយរលាយអស់ ដាក់ម្ទេស ស្លឹកក្រូចសើច និងដាក់សណ្តែកដីចូល លីងសណ្តែកដីរហូតឡើងស្រួយ សំបកប្រែជាពណ៌ត្នោត ដាក់ម្សៅស៊ុបខ្នរចូលលីងអោយសព្វ។
👉បើចូលចិត្តផ្អែម ពេលលើកចុះពីភ្លើង ដាក់ស្ករសចូលបន្តិច ហើយក្រឡុកអោយសព្វជាការស្រេច៕

