ជីវិត.កាន់តែធំកាន់តែដឹង!

C
chhinphin
ជីវិតអ្នកកាន់តែធំកាន់តែដឹងថា រឿងអ្វីខ្លះដែលត្រូវជួប ហើយបញ្ហា និង ឧបសគ្គអ្វីខ្លះដែលត្រូវចូលមកក្នុងជីវិតយើងម្នាក់ៗ វាមិនខុសពីផ្ទៃមេឃនោះទេ ថ្ងៃខ្លះក៏ងងឹត ថ្ងៃខ្លះក៏ភ្លឺស្រឡះស្រស់់ស្រាយ យ៉ាងណាមែនជីវិតមនុស្សយើងក៏ដូច្នេះដែរ មានពេលខ្លះក៏កើតទុក្ខ ហើយពេលខ្លះទៀតក៏សប្បាយចិត្ត ដូច្នេះហើយ អ្នកត្រូវចងចាំថា គ្មាននរណាម្នាក់ដែលនៅជាមួយយើងរហូតនោះទេ។

ពីព្រោះជីវិតមនុស្សមានជួប មានបែក អ្វីដែលសំខាន់គឺ អ្នកត្រូវស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗ មិនថា ជួបបញ្ហាអ្វីខ្លះក៏ដោយអ្នកត្រូវតែព្យាយាម ចេះអត់ធ្មត់ នឹង ស៊ូទ្រាំពុះពារឆ្លងកាត់វាឲ្យបានព្រោះ ផ្លូវជីវិតត្រូវដើរទៅមុខបន្ត ហើយក៏មិនត្រូវចុះចាញ់នឹងព្រហ្មលិខិតដែលតម្រូវឲ្យអ្នកជួបបញ្ហា ឬ ឧបសគ្គឡើយ បើអ្នកគិតថា ហត់ក៏សម្រាកខ្លះទៅ។

អ៊ីចឹងហើយ ធ្វើអ្វីក៏ដោយវាមិនបានភាពជោគជ័យរហូតនោះទេ ហើយបើជួបនឹងភាពបរាជ័យ អ្នកត្រូវរៀនបើកឱកាសឲ្យខ្លួនឯងនិងចាប់ផ្ដើមសារជាថ្មី ពេលនោះអ្នកនឹងមានអារម្មណ៍ថា មានក្តីសុខ ដោយខ្លួនឯងមិនបោះបង់ហ៊ានបញ្ឈរមុខជាមួយនឹងបញ្ហាទាំងនោះបាន។
អត្ថបទដោយ: chhinphin

Comments