គ្រឿងផ្សំ៖-ត្រកួនស្រស់ ៣០០ក្រាម
-ការ៉ុតមួយមើមតូច
-អំបិលមួយចុងស្លាព្រាកាហ្វេ
-ក្រូចឆ្មា
-ខ្ទឹមក្រហម ២មើម
-ខ្ទឹមស ៣ទៅ៤កម្ពឹស
-ប៊ីចេងកន្លះស្លាព្រាកា្វហ្វេ
-ស្ករសមួយស្លាព្រាកាហ្វេ។
វិធីធ្វើ
១.ជាដំបូងអ្នកត្រូវយកត្រកួនមកស្រុះវាឱ្យទន់ជាមុនសិនបន្ទាប់មកធ្វើការកាត់រឺសាប់វាឱ្យទៅជាសរសៃក៏បាន។ បន្ទាប់មកទៀតត្រូវកោសសំបកការ៉ុត នឹងលាងទឹកឱ្យស្អាត បន្ទាប់មកកាត់វាជាកង់ៗ ប្រវែង ២ ទៅ៣ត្នាំងដៃ រួចហើយធ្វើការឈូសវាជាសរសៃទុកមួយអន្លើ។
២.ជាបន្តរមកទៀតអ្នកត្រូវហាន់ខ្ទឹមក្រហមជាបន្ទះស្តើងៗនឹងចិញ្ច្រាំខ្ទឹមស។
៣.យកត្រកួនការ៉ុត ខ្ទឹមសចិញ្ច្រាំនឹងខ្ទឹមក្រហមមកលាយបញ្ចូលគ្នារួចបន្ថែមអំបិលមួយចុងស្លាព្រាកាហ្វេ,ប៊ីចេងកន្លះស្លាព្រាកាហ្វេ ស្ករសមួយស្លាព្រាកាហ្វេ,ច្របល់គ្នាឱ្យសព្វចូលគ្នាជាបន្តមកទៀតបន្ថែមក្រូចឆ្មាចូលកូរឱ្យសព្វភ្លក់មើលជួល្មមតាមចំណូលចិត្តអ្នក។
៤.អ្នកអាចទុកមួយស្របក់ដើម្បីឱ្យជាតិជូចូលគ្នាសព្វរឺអាចដាក់ក្នុងកែវគ្របឱ្យជិតទុកក្នុងទូទឹកកកទុកបានយូ ប្រភព៖ផ្ទះមុខម្ហូប។

