ស្ទេកសាច់គោ

C
chhinphin
#ស្ទេកសាច់គោ

គ្រឿងផ្សំ​ 
សាច់គោ​អូស្ត្រាលី​  អាចរកទិញ​បាន​តាម​ផ្សារទំនើប​ 
បេី​បង​ប្អូន​ យក​សាច់គោខ្មែរ​ ត្រូវ​យក​សាច់​ត្រង់​គុម្ព​ ករ​
-អំបិល​
-ម្រេច
-ទំពាំង​បារាំង​
-ប្រេងអូលីវ​
-ស្លឹក​ rosemary (បេីគ្មាន​បងប្អូន​អាច​ប្រេី​ជីវ៉ាន់ស៊ុយ​រឺ​មិន​បាច់ដាក់​ក៏បាន​)
-ផ្សិត 
-ប៉េងប៉ោះ​ 
-ប័រ​ប្រៃ​(salt butter) 
-ខ្ទឹមសរ​  បក​សំបក​ ហ្នឹង​ ខ្ទឹមសរ​ ចិញ្រ្ចាំ​បន្តិច​សំរាប់​ឆាបន្លែ
​-បន្លែ​អាចដាក់​តាម​ចំនង់ចំនូល​  បងប្អូន​អាច​ដាក់​ខាត់ណា​ខៀវ​ Brocoli ក​បាន​ រឺ​ស្ពៃក្ដោប​ ហាន់ជា​សសៃរ​ លាយជាមួយ​ទឹក​ ម៉ាយាណេស​ក៏បាន​

👉វិធី​ធ្វើ​
រោយ​អំបិល​ហ្នឹង​ ម្រេច​បន្តិច​លេីសាច់​
បន្ទាប់មក​ដាក់ប្រេងអូលីវ​ ចូលខ្ទះអោយ​រាងក្តៅបន្តិច​សឹម​ដាក់សាច់គោចូល​ បង​ប្អូន​អាច់​ ជ្រេីស​នាទី​ ដេីម្បី​អោយ​សាច់ឆ្អិន​តាម​បង​ប្អូន​ចូល​ ចិត្ត​ (ឆ្អិន​តិចតិច​ 2-4 នាទី). បន្ទាប់មក​ដាក់ប័រប្រៃចូល​ ហេីយដួស​ ស្រោច​ ទាំងសងខាង​សាច់​អោយ​បាន​ មួយនាទី​ សឹម​ដាក់ខ្ទឹម​បក​ចូល​  
ចាប់សាច់ដាក់ទុកមួយឡែក​ 
ដាក់ខ្ទឹមសរចូល​ ហ្នឹង​ ដាក់ទំពាំងបារាំង​ចូល​មួយនាទី​ ក្នុង​ខ្ទះដែលចៀន​សាច់ដដែល​ បន្ទាប់មក​ដាក់ផ្សិត​ហ្នឹង​ប៉េងប៉ោះ​ចូល​ប្រហែល​ ពីរនាទី​ រឺ​ យូរ​ជាង​តាម​បងប្អូន​ចូលចិត្តឆ្អិនខ្លំាងរឺឆ្អិនល្មម​ 
សំ​រាប់ទឹកជ្រលក់​ អេដមីន​ ចូលចិត្ត​តែ​ញាំ​ជាមួយទឹក​ម្រេច​ 😄😊

👉សំរាប់​អ្ន​កចូលចិត្ត​ទឹកជ្រលក់​បែប​អឺរ៉ុប​ នៅខាងក្រោម​ជា​របៀបធ្វេី​😊

#គ្រឿងផ្សំទឹកម្រេចខ្មៅ
– ម្រេចខ្មៅ 50g
– ខ្ទឹមស 10g
– ខ្ទឹមក្រហម 10g
– ខ្ទឹមបារាំង 10g
– ស្រាក្រហម 20g
– ប៊័រ 10g
– ទឹកជ្រលក់ Demi Glace 50g
– អំបិល

#របៀបធ្វើ

ឆាខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ជាមួយប៊័រឱ្យឡើងឈ្ងុយ និងឡើងពណ៌ រួចដាក់ស្រាក្រហមចូល ហើយរំងាស់ឱ្យដាច់ស្រា។ បន្ទាប់មកដាក់ទឹកជ្រលក់ Demi Glace អំបិល និងម្រេចខ្មៅចូល រួចកូរឱ្យសព្វ និងភ្លក្សមើលតាមចំណូលចិត្ត។

Comments

sugarm
I just voted you. vote me too